ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមជំនាញឆក់ប៉ះស៊យ​ ដោយកាមេរ៉ាថតបាន​ច្បាស់​​​ចែស

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​​ជនសង្ស័យ​ឆក់​យ៉ាង​សកម្ម​ពេល​រាត្រី​ចំនួន​២​នាក់​អស់​ល័ក្ខណ៍​ ដោយត្រូវ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ក្របួច​ជាប់ ​កាលពី​យប់​ថ្ងៃ​ទី​២៩​ សីហា​ ​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​​អ្នកស្រុក​ត្រឹម​១​ថ្ងៃ​ ស្ថិតនៅ​ភូមិ​ក្បាល​ស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត ​ខណៈ​បក្ស​ពួក​ផ្សេង​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវតាម​រក​…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​​ជនសង្ស័យ​ឆក់​យ៉ាង​សកម្ម​ពេល​រាត្រី​ចំនួន​២​នាក់​អស់​ល័ក្ខណ៍​ ដោយត្រូវ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ក្របួច​ជាប់ ​កាលពី​យប់​ថ្ងៃ​ទី​២៩​ សីហា​ ​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​​អ្នកស្រុក​ត្រឹម​១​ថ្ងៃ​ ស្ថិតនៅ​ភូមិ​ក្បាល​ស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត ​ខណៈ​បក្ស​ពួក​ផ្សេង​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវតាម​រក​ ។ ​

ជនសង្ស័យ​ទាំង​២​នាក់ ​រួម​មាន​១-ឈ្មោះសួរ​ភាក់​ ណា ​ហៅ​មេឃ ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ និង​២-​ឈ្មោះ​លី ​មក​រា ​ហៅ​ម៉ា​ប់ ​ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ពួក​គេ​ទាំង​២​នាក់​ស្នាក់​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ។​ នៅមុន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើ​ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​នារី​ម្នាក់​ឈ្មោះ​អូន ច​ន្ទ្រា​ អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត​រាយ​ការណ៍​ថា​ កាលពី​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ ​សីហា ​២០២១ ​ពេល​នាង​កំពុង​ជិះ​ម៉ូតូ​ជាមួយ​គូ​​ដណ្តឹង​តាម​ផ្លូវ​បេតុង​មក​ពី​ទិស​ខាងលិច​(​ផ្លូវ​អេ​ហ្វ​ផ្លាស់​)​ ។

លុះដល់​ម្តុំ​មុខ​បុរី​ហ្គោ​ដ​ឡាក់​ ក៏បាន​បត់​ទៅ​ទិស​ខាងត្បូង​ប្រហែល​៣០​ម៉ែត្រ ​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ ព​ណ៌​ខ្មៅ​មួយ​គ្រឿង ​មនុស្ស​២​នាក់​ជិះពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ចំហៀង​របស់​នាង ​រួច​ក្រុម​ជនសង្ស័យ​បន្ថែម​ល្បឿន​ជិះគេច​ទៅ​បាត់​។ ​នារី​រង​គ្រោះ​អះអាង​ថា​ ក្នុង​កាបូប​ដែល​ក្រុម​ជនសង្ស័យ​ឆក់​យក​ទៅ​នោះមានប្រាក់​ថៃ​ចំនួន​៣០០០​បាត​,​ប្រាក់​ខ្មែរ​៥​ម៉ឺន​រៀល​,​អត្តសញ្ញាណ​ប័ន​១​សន្លឹក​,​ប័ណ្ណ​ចាក់​វ៉ាក់សាំង​១​សន្លឹក​,​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៨​ផ្លាស់​ព​ណ៏​ស​១​គ្រឿង​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

ដោយ​អនុវត្តន៍​តាម​បទបញ្ជា​បង្ក្រាប ​និង​ទប់ស្កាត់​រាល់​បទល្មើស​ពី​លោក​ឧត្តមសេនីយ៍ទោ ​ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​លោក​វរសេនីយ៍ឯក​សៅ ​សា​រឿ​ន ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវដល់​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ សហ​ការ​​ឆែក​កាមេរ៉ា​សុ​វត្ថ​ភាព​របស់​អ្នកស្រុក​ ទើប​កំណត់​បាន​មុខសញ្ញា​ដែល​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្តឹង​។​ នៅ​ម៉ោង​២២​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩​ ខែ​ឆ្នាំ​ដដែល ​ខណៈ​កម្លាំង​ជំនាញ​ចុះ​ល្បាត​ដល់​មុខ​សណ្ឋាគារ​ហាក់​ ហួត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​មុខសញ្ញា​ទើប​ឃាត់​យក​ទៅ​សាកសួរ​តែ​ម្តង​។

​ជនសង្ស័យ​ទី​១(​សួរ​ភាក់​ណា​ហៅ​មេឃ​)​សារភាព​ថា ​កាលពី​យប់​ថ្ងៃ​ទី​២៨​ សីហា​ ខ្លួន​និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​និ​ត​ភេទ​ប្រុស
​(​គេចខ្លួន​) ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​នារី​រង​គ្រោះ​ខាងលើ​មែន ​។ ​ដោយឡែក​ ជនសង្ស័យ​ទី​២ ​បដិសេធ​មិន​បាន​ធ្វើ​សកម្មភាព​នៅ​យប់​កើតហេតុ​ទេ​ ប៉ុន្តែ​ទទួលស្គាល់​ថា កន្លង​មក ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​អ្នកស្រុក​ជាមួយ​ជនសង្ស័យ​ទី​១​និង​បកក្ស​ពួក​មួយ​ចំនួន​ទៀត​ជា​ច្រើន​លើក​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​ជនសង្ស័យ​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥​ព​ណ៏​ខ្មៅ​សេរី​ឆ្នាំ​២០២០​ដែល​សមត្ថកិច្ច​ដកហូត​ក្រោយ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​រួច​សមត្ថកិច្ច​បាន​ធ្វើកា​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ