ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់​​ជាប់​ពាក់​ព័​ន្ឋថ្នាំ​ញៀន​នៅក្រុង​ព្រះសីហនុ​

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនសង្ស័យ​៣​នាក់ជាប់​ពាក់​ព័​ន្ឋ​ករណីរក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន​ ត្រូវ​បាន​ស​មត្ថកិច្ច​​​ប្រឆាំង​បទល្មើស​គ្រឿង​ខេត្ត​ ឃាត់ខ្លួន​បាន​​ជា​បន្ត​បន្ទាប់​នៅ​ទីតាំង​​ពីរ​ផ្សេង​គ្នា​

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនសង្ស័យ​៣​នាក់ជាប់​ពាក់​ព័​ន្ឋ​ករណីរក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន​ ត្រូវ​បាន​ស​មត្ថកិច្ច​​​ប្រឆាំង​បទល្មើស​គ្រឿង​ខេត្ត​ ឃាត់ខ្លួន​បាន​​ជា​បន្ត​បន្ទាប់​នៅ​ទីតាំង​​ពីរ​ផ្សេង​គ្នា​ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ និង​​​ម៉ោង១១​និង​៥០​នាទី​​យប់ថ្ងៃ​ទី​២៨ ​មក​រា ​​២០១៦ នៅ​ចំណុច​ក្រុម​ទី​២៧ ​ភូមិ​១ ​សង្កាត់​លេខ​​៤ ក្រុងព្រះសីហនុ​ ។

​​លោក​វរសេនីយ៍ត្រី សួ​ស សិលា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បានឱ្យ​ដឹង​ថា ​​​​ជន​សង្ស័យទាំង​​៣​នាក់ ​​មាន ១-ឈ្មោះ​ ​សុង វាសនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​​ ​ភូមិ​សង្កាត់​​ខា​ង​លើ ​​២-​ឈ្មោះ ស៊ិ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​​​​​ភូមិ​សង្កាត់​ខាង​លើ​ និង​​៣-​ឈ្មោះ ស វ​ឌ្ឌ្យ​នា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ​​។​ ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​បាន​ មាន​ ​​ថ្នាំ​ញៀន​៣​កញ្ចប់​តូច ដប​ជក់​​១ ទូរស័ព្ទ​៣​​ និង​លុយ​មួយ​ចំនួន ​។

ជន​សង្ស័យ​ទាំង​៣​នាក់ ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្តតាម​នី​តិ​វិធី​​ ៕