ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាញ់បានក្រុមចោរយួនវ៉ៃប៉ូលិសដណ្តើមកាំភ្លើងផ្អើលតំបន់អ្នកលឿង

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖ ​ជន​ជាតិ​វៀត​ណាម​ម្នាក់​ បាន​ត្រូវ​ប៉ូលិស​​ក្រុង​បាន​លុង ​​ប្រគល់​​ទៅ​ឱ្យ​ប៉ូលិស​​ខេត្ត​ព្រៃ​វែង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១០ បន្ទាប់​ពី​បាន​ធ្វើ​ការ​ឃុំ​ខ្លួន​នៅ​អធិ​ការ​​ដ្ឋាន​ក្រុង​ ក្រោយ​ពី​​ត្រូវ​ចាប់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ខាង​កើត​ផ្សារ​បាន​លុង ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង ​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ។ តាម​សេចក្តី​រាយ​ការណ៍​របស់​ប៉ូលិស​ខេត្ត​ព្រៃ​វែង និង​ដីកា​បង្គាប់​របស់​តុលា​ការ​ខេត្ត​ព្រៃ​វែង

ខេត្ត​រតន​គិរី ៖ ​ជន​ជាតិ​វៀត​ណាម​ម្នាក់​ បាន​ត្រូវ​ប៉ូលិស​​ក្រុង​បាន​លុង ​​ប្រគល់​​ទៅ​ឱ្យ​ប៉ូលិស​​ខេត្ត​ព្រៃ​វែង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១០ បន្ទាប់​ពី​បាន​ធ្វើ​ការ​ឃុំ​ខ្លួន​នៅ​អធិ​ការ​​ដ្ឋាន​ក្រុង​ ក្រោយ​ពី​​ត្រូវ​ចាប់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ខាង​កើត​ផ្សារ​បាន​លុង ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង ​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ។ តាម​សេចក្តី​រាយ​ការណ៍​របស់​ប៉ូលិស​ខេត្ត​ព្រៃ​វែង និង​ដីកា​បង្គាប់​របស់​តុលា​ការ​ខេត្ត​ព្រៃ​វែង ខណៈ​ដែល​ជន​សង្ស័យ​រូប​នោះ​ជា​មួយ​នឹង​បក្ស​ពួក​ចំនួន​៦​នាក់​ព្រួត​គ្នា​វាយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ព្រែក​ខ្សាយ​”ខ” ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង ដណ្តើម​កាំភ្លើង​ AK បាន​មួយ​ដើម ​ដើម្បី​រំដោះ​បក្ស​ពួក​ខ្លួន​ម្នាក់​​ពី​ដៃ​ប៉ូលិស​ដែល​ត្រូវ​ចាប់​ខ្លួន ។

លោក​ម៉ា ប៊ុន​នុង អធិ​ការ​រង​ទទួល​បន្ទុក​ផ្នែក​យុត្តិ​ធម៌​ក្រុង​បាន​លុង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ខេត្ត​ព្រៃ​វែង​នោះ​ឈ្មោះ​ង្វៀង យាំង​ឌឿក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម រស់​នៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​​”ខ” ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង ។ ជន​នេះ​ត្រូវ​ចាប់​ខ្លួន​នៅ​ភូមិ​១ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង តាម​សេចក្តី​រាយ​ការណ៍​របស់​ប៉ូលិស​ខេត្ត​ព្រៃ​វែង ​និង​បាន​ប្រគល់​ឱ្យ​ប៉ូលិស​ខេត្ត​ព្រៃ​វែង​មក​ទទួល​យក​ ដោយ​មាន​លោក​ធាង ឈុនលី នាយ​រង​ផ្នែក​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ព្រៃ​វែង លោក​អ៊ូ យ៉ាត ប្រធាន​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​ពាម​រក៍ លោក​ស៊ិន ស៊ីហ៊ន នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ព្រែក​ខ្សាយ​”ខ” និង​លោក​ធុយ វណ្ណា មន្ត្រី​​ប៉ុស្តិ៍​ឃុំ​ព្រែក​ខ្សាយ​”ខ” ។

លោក​ស៊ិន ស៊ី​ហ៊ន នាយ​ប៉ុស្តិ៍រដ្ឋ​បាល​ឃុំ​ព្រែក​ខ្សាយ”ខ” បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​អស់​៦​នាក់ ។ ដំបូង​ឡើយ​ឈ្មោះ​ង្វៀង យាំង​ហាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​”ខ” ស្រុក​ពាមរ ខេត្ត​ព្រៃ​វែង ត្រូវ​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ព្រែក​ខ្សាយ​”ខ” បាន​ចាប់​ខ្លួន​តាម​ដីកា​ចំនួន​ពីរ​ទី​១ លេខ​៦៤០៣ ចុះ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០០៣ ដោយ​លោក​ញៀណ សុវណ្ណ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​​ ។ ទី២​ដីកា​លេខ​២១០ ចុះ​ថ្ងៃ​ទី​២៣ ធ្នូ​ ឆ្នាំ​២០០៣ ​ដោយ​លោក​ស្រី ស្វាយ ស៊ីសារុត ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង ចោទ​ពី​បទ​ប្លន់​ចំនួន​ពីរ​ករណី​​ គឺ​ប្លន់​នៅ​ភូមិ​ឧត្តម​ ឃុំ​ព្រែក​ខ្សាយ​”ក”​ និង​ប្លន់​នៅ​ភូមិ​៣ ព្រែក​ខ្សាយ​​”ខ” នេះ​ដែរ ។ នៅ​ពេល​នាំ​ជន​សង្ស័យ​យក​ទៅ​ឃុំ​ខ្លូន​នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១០ ស្រាប់​តែ​ឈ្មោះ​ង្វៀង យាំង​ឌឿក និង​បក្ស​ពួក​៤​នាក់​ទៀត ១-ឈ្មោះ​ង្វឿង យាំង​យូ អាយុ​៣០​ឆ្នាំ ទី​លំនៅ​ពុំ​ពិត​ប្រាកដ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រៃ​វែង ។ ២-ឈ្មោះ​ង្វឿង យ៉​អាំ អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​​​”ខ” កំពុង​រត់​​គេច​ខ្លួន ។ ៣-ឈ្មោះ​ង្វៀង ធីណាំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់​នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​”ខ” កំពុង​គេច​ខ្លួន និង​៤-ពុំ​ស្គាល់​អត្ត​សញ្ញាណ​​ដែល​​អ្នក​ទាំង​៤​សុទ្ធ​សឹង​ជា​ជន​ជាតិ​វៀត​ណាម បាន​ព្រួត​គ្នា​វាយ​ប៉ូលិស​រំដោះ​យក​ឈ្មោះ​​ង្វៀង យាំង​ហាន កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១០ វេលា​ម៉ោង​៤​និង​២០​​នាទី ស្ថិត​ក្នុង​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​​”ខ” ​ខណៈ​ដែល​លោក​ស៊ីន ស៊ី​ហ៊ន និង​លោក​ធុយ វណ្ណា កំពុង​​បណ្តើរ​ជន​សង្ស័យ​ ហើយដណ្តើម​​យក​បាន​កាំភ្លើង​AK47 ស្វាយ​បត់​មួយ​ដើម​ភ្ជង់​គំរាម​បាញ់​ប៉ូលិស​ ប៉ុន្តែ​បាញ់​មិន​ផ្ទុះ ​។ បន្ទាប់​មក​អ្នក​ខ្លះ​រត់​គេច​ខ្លួន និង​អ្នក​ខ្លះ​ត្រូវ​ចាប់​ខ្លួន​បាន​វិញ​ ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ពេញ​​ទីប្រជុំ​ជន​អ្នក​លឿង​ត្រើយ​ខាង​កើត ។ ចំណែក​ជន​នេះ​បាន​រត់​ទៅ​លាក់​ខ្លួន​ដល់​ខេត្ត​រតន​គិរី​ហើយ​នៅ​តែ​ចាប់​ខ្លួន​បាន​ទៀត​ ៕