ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាម​សាក់​ដ៏​ចំណាស់​បំផុត​នៅ​លើ​ដងខ្លួន​មនុស្ស​ទឹកកក

8 ឆ្នាំ មុន

គ្រោង​ម៉ាំ​មី «Otzi» មនុស្ស​ទឹក​ក​អាយុ​៥២៥០​ឆ្នាំ ដែល​អ្នក​ឡើង​ភ្នំ​ប្រទះ​ឃើញ​នៅ​បរិវេណ​កំពូលភ្នំ «Alp» ប្រទេស​អុ​ី​តា​លី កាលពី​ឆ្នាំ​១៩៩១ ឃើញ​មាន​ស្នាម​សាក់​នៅ​លើ​រាង​កាយ និង​ជា​ស្នាម​សាក់​ដ៏​ចំណាស់​បំផុត​លើ​ពិភពលោក​

គ្រោង​ម៉ាំ​មី «Otzi» មនុស្ស​ទឹក​ក​អាយុ​៥២៥០​ឆ្នាំ ដែល​អ្នក​ឡើង​ភ្នំ​ប្រទះ​ឃើញ​នៅ​បរិវេណ​កំពូលភ្នំ «Alp» ប្រទេស​អុ​ី​តា​លី កាលពី​ឆ្នាំ​១៩៩១ ឃើញ​មាន​ស្នាម​សាក់​នៅ​លើ​រាង​កាយ និង​ជា​ស្នាម​សាក់​ដ៏​ចំណាស់​បំផុត​លើ​ពិភពលោក​ចំនួន​៦១​កន្លែង ។

ស្នាម​សាក់​នៅ​លើ​គ្រោង​ម៉ាំ​មីនោះ​ប្រទះ​ឃើញ​ជា​បណ្តុំ​នៅ​ត្រង់​កដៃ​ឆ្វេង កំភួនជើង​ទាំង​សងខាង ឆ្អឹងខ្នង និង​ដុស​ទុក​លើ​ស្បែក ។ លោក​អា​រ៉ុ​ន ឌី​ធ័​រ វ៉ូ​ល មក​ពី​នាយក​រដ្ឋមន្ត្រី​បុរាណវិទ្យា​ថេ​ន​ណេ​ស​ស៊ី និង​មិត្ត​រួម​ការងារ​បញ្ជាក់​ថា មុន​នេះ​អ្នក​បុរាណវិទ្យា​មាន​ជំនឿ​ចិត្ត​ថា ម៉ាំ​មី «Chinchorro» ដែល​រក​ឃើញ​នៅ​ប្រទេស​ស៊ី​លី ក្នុង​អំឡុង​ឆ្នាំ​១៩៨០ គឺ​មាន​ស្នាម​សាក់​នៅ​ក្បែរ​ច្រមុះ​ទាំង​សងខាង ជា​ស្នាម​សាក់​ចាស់​បំផុត ព្រោះ​ការ​វិភាគ​ឃើញ​ថា ម៉ាំ​មី​ពី​ស៊ី​លី នេះ​អាច​មាន​អាយុ​ពី​៦០០០ ដល់​៨០០០​ឆ្នាំ ក្លាយជា​ស្នាម​សាក់​ដ៏​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ។ តាម​ការ​វិភាគ​ពី​អាយុ​របស់​កាបូន​វិទ្យុសកម្ម​ម៉ាំ​មី «Chinchorro» នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ឃើញ​ថា​ម៉ាំ​មីនោះ​មាន​អាយុ​ជាង​៤៥៦៣​ឆ្នាំ​ប៉ុណ្ណោះ ។

ការ​វិភាគ​នេះ​តម្រូវ​ឱ្យ​ស្នាម​សាក់​ម៉ាំ​មី «Otzi» ពី​អុ​ី​តា​លី ជា​ស្នាម​សាក់​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ព្រោះ​មាន​អាយុ​ចាស់​ជាង​ស្នាម​សាក់​ម៉ាំ​មី «Chinchorro»។

អ្នក​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ទុក​ក្នុង​ឯកសារ​វិទ្យាសាស្ត្រ​បុរាណវិទ្យា​ក្នុង​ច្បាប់​ចេញផ្សាយ​នៅ​ខែកុម្ភៈ ២០១៦​ថា Otzi មាន​អាយុ​ច្រើន​ជាង​មនុស្ស​បុរាណ​ពី​អា​មេ​រិ​ក​ខាងត្បូង ឬ «Chinchorro»​ប្រហែល​៥០០ឆ្នាំ ៕