ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Drone 3​ម៉ឺន​គ្រឿង​នឹង​ពង្រាយ​នៅ​អា​មេ​រិ​ក​ឆ្នាំ​2020

8 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១២ ច្បាប់​អនុញ្ញាត​ឡើង​វិញ​របស់ FFA ត្រូវ​បាន​ចាត់​ចូល​ក្នុង​ច្បាប់​អា​មេ​រិ​ក​។ ច្បាប់​នេះ គឺជា​លទ្ធផល​នៃ​ការ​ជម្រុញ​ដ៏​ធំ​ដោយ​អ្នក​បង្កើត​ច្បាប់ និង​ការពារ​ក្រុមហ៊ុន​ពី​ការ​ពង្រីក​ការ​ប្រើប្រាស់​យន្តហោះ Drone

កាលពី​ឆ្នាំ​២០១២ ច្បាប់​អនុញ្ញាត​ឡើង​វិញ​របស់ FFA ត្រូវ​បាន​ចាត់​ចូល​ក្នុង​ច្បាប់​អា​មេ​រិ​ក​។ ច្បាប់​នេះ គឺជា​លទ្ធផល​នៃ​ការ​ជម្រុញ​ដ៏​ធំ​ដោយ​អ្នក​បង្កើត​ច្បាប់ និង​ការពារ​ក្រុមហ៊ុន​ពី​ការ​ពង្រីក​ការ​ប្រើប្រាស់​យន្តហោះ Drone ជា​ទ្រង់ទ្រាយ​ធំ ដោយ​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​សហព័ន្ធ រដ្ឋ ប៉ូលិស​ក្នុង​តំបន់ និង​ទីភ្នាក់ងារ​ដទៃ​ផ្សេង​ទៀត ដើម្បី​ដំណើរការ​ពួក​វា​នៅ​សហរដ្ឋអាមេរិក ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អង្គភាព​ពាណិជ្ជកម្ម​នឹង​មានការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​នៃ​ការ​ប្រើប្រាស់ Drone កាលពី​ឆ្នាំ ២០១៥​រហូត​តទៅ ។ យន្តហោះ​អាកាស​គ្មាន​ឈ្មោះ​ទាំងនេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប្រ​ត្តិ​បត្ត​ការ​យោធា​ផ្សេង​ទៀត​។ នៅ​សហរដ្ឋអាមេរិក​ទ័ព​ដែនអាកាស​នេះ​នឹង​ត្រូវ​គេ​ពង្រាយ​នៅ​តាម​ព្រំដែន​ជា​ចម្បង និង​សម្រាប់​ការ​ឈ្លប​ការណ៍​ផ្សេង​ទៀត ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្តី​កង្វល់​បាន​កើតឡើង​ជុំវិញ​បញ្ហា​នៃ​បុគ្គលភាព និង​សេរីភាព​ស៊ី​វិល ។ យន្តហោះ Drone ភាគច្រើន​មាន​លក្ខណៈ​ពិសេស​ដោយ​មានការ​ត្រួតពិនិត្យ​កម្រិត​ខ្ពស់ អាំង​ប្រា បន្ទះ​សេន​ស័​៊​រក​ម្តៅ និង​រ៉ា​ដា​ផង​ដែរ ។ យន្តហោះ​ខ្លះ​មាន​កាមេរ៉ា​អាច​ស្គែ​ន​ទូ​ទាំង​ទីក្រុង ។ ចំណែក​ខ្លះ​ទៀត​អាច​រារាំង​ទូរស័ព្ទ​មិន​ឱ្យ​ហៅ​ចេញ​បាន​ទេ ។ នៅ​ឆ្នាំ​២០២០ វត្តមាន​របស់​វារ​ហូត​ដល់​៣​ម៉ឺន​គ្រឿង ៕