ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំាងរដ្ឋ និងឯកជនសម្រុកអភិវឌ្ឍន៍តំបន់ឆ្នេរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេលចុងក្រោយនេះ ទំាងវិស័យឯកជននិងរដ្ឋហាក់សម្រុកទៅធ្វើការវិនិយោគ និងភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរនៅមិនថាខេត្តព្រះសីហនុ កំពត កែបនិងកោះកុងនោះឡើយ សុទ្ធតែទទួលបានគម្រោងអភិវឌ្ឍន៍និងវិយោគធំៗមានទឹកប្រាក់រាបសិបលានដុល្លារ ។ សម្រាប់រដ្ឋាភិបាលដែលកំពុងជំរុញហេដ្ឋាចរនាសម្ព័ន្ធអនាគមន៍ទំាងផ្លូវគោក និងផ្លូវអាកាសទៅកាន់ខេត្តជាប់ឆ្នេរសមុទ្រ…

រាជធានីភ្នំពេញ ៖ រយៈពេលចុងក្រោយនេះ ទំាងវិស័យឯកជននិងរដ្ឋហាក់សម្រុកទៅធ្វើការវិនិយោគ និងភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរនៅមិនថាខេត្តព្រះសីហនុ កំពត កែបនិងកោះកុងនោះឡើយ សុទ្ធតែទទួលបានគម្រោងអភិវឌ្ឍន៍និងវិយោគធំៗមានទឹកប្រាក់រាបសិបលានដុល្លារ ។ សម្រាប់រដ្ឋាភិបាលដែលកំពុងជំរុញហេដ្ឋាចរនាសម្ព័ន្ធអនាគមន៍ទំាងផ្លូវគោក និងផ្លូវអាកាសទៅកាន់ខេត្តជាប់ឆ្នេរសមុទ្រ ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រដ្ឋាភិបាលបានសាងសង់ផ្លូវភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់ឆ្នេរនៃប្រទេសកម្ពុជាដូចជា ៖ ខេត្តកែប កំពត កោះកុង និងខេត្តព្រះសីហនុ ដោយក្នុងនោះមានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវជាតិលេខ៣តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តកំពត និងគ្រោងជួសជុលផ្លូវបីខ្សែទៀតទៅកាន់តំបន់ឆ្នេរនៃខេត្តកំពត និងកែប ដូចជាផ្លូវជាតិលេខ ៤១ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ផ្លូវជាតិលេខ ៣ គ្រោងនឹងជួសជុលនិងលើកកម្ពស់ផ្លូវជាតិលេខ ៣១ ពីបែកគូសទៅកំពង់ត្រាច និងកែប និងផ្លូវជាតិលេខ ៣៣ ពីកែបទៅទីរួមខេត្តកំពត ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ៖ «ការជ្រើសរើសយកផ្លូវ ៣ ខ្សែនេះជាអាទិភាព ដោយសារតែរដ្ឋាភិបាលមានគម្រោងក្នុងការអភិវឌ្ឍតំបន់ឆ្នេរជាតំបន់ទាក់ទាញសម្រាប់ទេសចរណ៍និងការអភិវឌ្ឍ» ។

ចំណែករដ្ឋបាលខេត្តកែប កាលពីពេលកន្លងទៅថ្មីៗនេះ បានប្រកាសពីការសាងសង់ និងកែលម្អឆ្នេរសមុទ្រខេត្តកែប ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅសម្រាកនិងលំហែនៅក្នុងខេត្តមួយនេះដែរ ។ ក្រៅពីនេះបានប្រកាសថានឹងសាងសង់កំពង់ផែទេសចរណ៍តូចមួយនៅកោះទន្សាយនោះ ។ 

ក្រឡេកទៅមើលខេត្តកំពតវិញ បើទោះបីជាមានវិបត្តិដោយសារតែជំងឺកូវីដ ១៩ ក្ដីតែខេត្តមួយនេះនៅតែទទួលបានការវិយោគជាបន្តបន្ទាប់ផងដែរពីវិនិយោគិនក្នុងស្រុកទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដូចជាគម្រោងលំនៅឋានលម្ហែកាយ គម្រោងលំនៅឋានអាជីវកម្ម ដីឡូត៏លម្ហែកាយ និងគម្រោងសាងសង់សណ្ឋាគារផ្ទះសំណាក់ជាដើម ។

លោក កែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះខេត្តកំពតនៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ហើយសកម្មភាពនៃការទិញដីធ្លីនៅក្នុងខេត្តនេះ នៅតែបន្តទោះស្ថិតនៅក្នុងវិបត្តិកូវីដ ១៩ ក្ដី ។ លោកបន្តថា តាមពិតទៅសកម្មភាពអភិវឌ្ឍន៍នៅក្នុងខេត្តនេះ បានស្ងប់ស្ងាត់មួយរយៈដែរកាលពីអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដោយសារតែ ម្ចាស់ គម្រោងមួយចំនួនជាអ្នកនៅភ្នំពេញ ដូច្នេះក្នុងពេលនោះ គឺសកម្មភាពសាងសង់ក៏ត្រូវបន្ថយនិងផ្អាកមួយរយៈ តែក្រោយពេលរដ្ឋាភិបាលបើកដំណើរការចរាចរណ៍ឆ្លងខេត្ត និងបញ្ចប់ការបិទខ្ទប់ ម្ចាស់គម្រោងក៏អាចធ្វើដំណើរមកមើលគម្រោងនិងបន្តការអភិវឌ្ឍបន្តទៀត ហើយក៏មានអ្នកស្វែងរកទិញដីធ្លីសម្រាប់ទុកចំណេញផងនិងទុកអភិវឌ្ឍន៍ខ្លួនឯងផងច្រើនផងដែរ ជាពិសេសនៅតំបន់ក្រុងថ្មីនៃខេត្តកំពត ក្រុងបូកគោ ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកតភ្ជាប់ជាមួយភ្នំពេញ ខេត្តតំបន់សមុទ្រពីរ មានខេត្តព្រះសីហនុ និងខេត្តកោះកុង បានកំពុង ជំរុញការធ្វើដំណើរតាមផ្លូវអាកាស ។ ព្រលានយន្តហោះ អន្តរជាតិកងកេង បានកំពុងពង្រីកសមត្ថភាពចុះចតយន្តហោះ ចំណែកព្រលានយន្តហោះថ្មីនៅខេត្តកោះកុងដែលមាន ទុនវិនិយោគប្រមាណ ៤០ លានដុល្លារនឹងដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ