ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺដុំពកស្បែក និងវីរុសកូវីដ ១៩ ធ្វើឱ្យការបរិភោគសាច់គោធ្លាក់ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ពាក់ព័ន្ធគុណភាពសាច់គោ បានធ្វើឲ្យពលរដ្ឋអ្នកទទួលទានសាច់ព្រួយបារម្ភ ពីផលប៉ះពាល់សុខភាពជាខ្លំាងនៅក្នុងនោះ ការផ្ទុះជំងឺដុំពកស្បែកគោមួយករណី ហើយករណីមួយទៀត គឺសាច់គោបង្កកនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកជំងឺកូវីដ…

រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ពាក់ព័ន្ធគុណភាពសាច់គោ បានធ្វើឲ្យពលរដ្ឋអ្នកទទួលទានសាច់ព្រួយបារម្ភ ពីផលប៉ះពាល់សុខភាពជាខ្លំាងនៅក្នុងនោះ ការផ្ទុះជំងឺដុំពកស្បែកគោមួយករណី ហើយករណីមួយទៀត គឺសាច់គោបង្កកនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកជំងឺកូវីដ ១៨ ។ ករណីទំាងពីរនេះ ទំនងបានកំពុងធ្វើឲ្យការលក់សាច់គោតាមផ្សារនានានៅក្នុងប្រទេសធ្លាក់ចុះ ទោះបីមន្រ្តីជំនាញបញ្ជាក់ថា គោដែលមានជំងឺច្បាប់មិនអនុញ្ញាតឲ្យចរាចរនោះឡើយ ។ 

អ្នកស្រី ខាត់ សុភាវី អ្នកលក់សាច់គោម្នាក់នៅផ្សារតាកែវបានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះការលក់សាច់គោពិបាកខ្លំាងណាស់ ។ បរិមាណលក់បានធ្លាក់ចុះ ទោះបីសាច់គោដែលកាប់លក់ជាប្រភេទគោ មានសុខភាពល្អ មិនមានកើតជំងឺដុំពកស្បែកក្តី ។ អ្នកលក់អះអាងថា ពលរដ្ឋអ្នកទិញបរិភោគមានការខ្លាចរអាធ្វើការលក់សាច់គោមានការធ្លាក់ចុះ ។ «បញ្ហាជំងឺកូវីដ ១៩  សត្វគោកើតជំងឺដុំពកស្បែក បានធ្វើឱ្យប៉ះពាល់ដល់អ្នកលក់សាច់គោនៅក្នុងផ្សារ ជាខ្លំាងហើយបើបញ្ហានេះនៅតែអូសបន្លាយពលរដ្ឋអ្នកលក់ដូរតិចតូចនឹងយ៉ាប់ជាមិនខាន» ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានទទួលស្គាល់ថាបរិមាណលក់សាច់គោបានធ្លាក់ចុះ ។ លោកថា បញ្ហាសត្វគោកើតនូវជំងឺ ដុំពកស្បែកគោ មិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកទទួលទាន ប៉ុន្តែអ្នកបរិភោគ បើសិនជាដឹងថា មានគាត់កើតជំងឺពកស្បែកលក់នោះ គឺគាត់អត់ទិញទេ គ្រាន់តែគាត់ឃើញមានការខ្លាចញញើតទៅហើយ ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអះអាងថា គោកើតជំងឺពកស្វាយ មិនថាពលរដ្ឋជាទូទៅនោះទេ រូបលោកគ្រាប់តែឃើញរូបភាពគោទំាងនោះក៍មានការខ្លាចញញើតដែរ ។ 

«ជំងឺដុំពកលើស្បែកគោនេះ វាធ្វើឱ្យប៉ះពាល់ទីផ្សារសាច់គោសព្វថ្ងៃ គឺមានការធ្លាក់ចុះអស់ច្រើនមែនទែន ។ សម្រាប់ពលរដ្ឋដែលបានដឹងបញ្ហាគោមានជំងឺដុំពកស្បែកនេះគាត់មិនហូបទេ ប្រជាពលរដ្ឋខ្លាចរអែងដោយខ្លួនឯង»លោក ស្រ៊ុន ពៅ អះអាង ។

លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា តាមច្បាប់សត្វមានជំងឺមិនថាគោ ក្របី មាន់ ទា នោះទេមិនអនុញ្ញាតឲ្យមានការជូញដូរ សម្លាប់ដើម្បីលក់ជូនពលរដ្ឋទទួលទាននោះឡើយ ។ ទោះយ៉ាងណាលោកបានបញ្ជាក់ថា ជំងឺដុំពកស្បែកលើសត្វគោនេះ មិនប៉ះពាល់សុខភាពអ្នកទទួលទានឡើយ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងសកម្មនៅក្នុងការចុះព្យាបាលទប់ស្កាត់ជំងឺដុំពកស្បែកសត្វកុំឲ្យរាលដាល់កាន់ខ្លំាងតាមរយៈការចាក់វ៉ាក់សំាង ។ រហូតមកដល់ពេលនេះ ជំងឹដុំពកស្បែកគោនេះ បានកើតមានលើសត្វគោជាង ៣០.០០០ ក្បាល ភាគច្រើននៅតាមបណ្តាលខេត្តជាប់ព្រំដែនប្រទេសថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ