ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះរវាងព្រះចៅអធិការវត្តនិងតាអាចារ្យ​​ ក៏ផ្អើល​ដល់​​ពុទ្ធបរិស័ទ​នាំគ្នាប្រមូល​ផ្តុំគ្នា​ចោទ​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ពេល​ថ្មី​ៗ​នេះ​​ មានផ្ទុះឡើងនូវរឿងរ៉ាវទំនាស់ក្តៅគគុកមួយ រវាង​ព្រះសង្ឃ​ជាចៅអធិការវត្តនិងពុទ្ធិ​បរិស័ទ​ ដោយ បាន​ធ្វើការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ។ ជម្លោះចុងក្រោយនេះ បានកើតមាន…

ខេត្តតាកែវ ៖ នៅ​ពេល​ថ្មី​ៗ​នេះ​​ មានផ្ទុះឡើងនូវរឿងរ៉ាវទំនាស់ក្តៅគគុកមួយ រវាង​ព្រះសង្ឃ​ជាចៅអធិការវត្តនិងពុទ្ធិ​បរិស័ទ​ ដោយ បាន​ធ្វើការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ។ ជម្លោះចុងក្រោយនេះ បានកើតមាន បន្ទាប់ពីមាន​លោក​តាអាចារ្យ​អាយុ​៧៤​ឆ្នាំ បាន​ទៅ​សួរនាំ​ដល់​​​ចៅអធិការ​វត្ត​ពី​រឿង​ «កាប់​ដី​សាលារៀន ​ដែល​សល់​យក​ទៅ​ដាក់​ក្រោម​ទេព​ប្រណម​នោះ» ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​មកប្រមូលផ្តុំគ្នា​​​​​ឆោឡោ​​និង​ចោទប្រកាន់​ថា «ព្រះសង្ឃ​ដែល​ជា​អ្នក​គ្រប់គ្រង​នៅ​ក្នុង​វត្ត​សំ​រិ​ទ្ធ​វង្ស​ខាងលើ​ រក​វាយ​លោកតា​អាយុ​៧៤​ឆ្នាំ​នោះ​នឹង​ត្បូងចប ។ តែ​មិន​មានវាយ​ដុំនោះ​ទេ គ្រាន់តែ​បាន​ប្រើ​ពាក្យ​សំដី មិន​សមរម្យដាក់​គ្នា ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​ព្រះសង្ឃ​និង​ក្រុម​គ្រួសារ​របស់​លោកតា​ខាងលើ ។ យ៉ាងណាមិញ ជម្លោះរវាងចៅអធិការ និងតាអាចារ្យ ក៏​បាន​កើតរឿង​ក្តៅ​ក្រហាយ​​ឡើង​សា​ជា​ថ្មី នឹង​គាស់​កកាយ​រឿង​ទំនាស់​ចាស់​ៗ​ឡើង​វិញ បង្កឱ្យមាន​ប្រជាពលរដ្ឋ​ជា​ច្រើន ​មានការ​មិន​ពេញចិត្ត​និង​ចៅអធិការ​វត្ត​ខាងលើ តែក៏មាន​ប្រជាពលរដ្ឋ​មួយ​ក្រុមទៀតដែល​បាន​គាំទ្រ​ព្រះសង្ឃ ក៏បាន​តតាំង​គ្នា នឹងអ្នកដែលគាំទ្រតាអាចារ្យ ​ ។

នាយ​កសាលា​បឋម​សិក្សា​ក្រាំង​ទ្រ​ម៉ូង បាន​ប្រាប់រ​អ្នក​យក​ព័ត៌​មាន​​​ថា ព្រះសង្ឃ​ដែល​ជា​ចៅអធិការ «​វត្ត​សំ​រិ​ទ្ធ​វង្ស» ហៅ​គ្រាំ​ង​ទ្រ​ម៉ូង​នេះ គឺ​មាន​អ​កប្ប​កិរិយា និង​ពាក្យ​សំដី​មិនល្អ​ឡើយ មក​ដាក់​ចាស់ទុំ​នៅ​ក្នុង​វត្ត ហើយ​មានរឿង​ជា​ច្រើន​ដែល​បាន​ធ្វើ​ឱ្យ​​ប្រជា​​ពលរដ្ឋ​ចំណុះ​ជើងវត្ត មួយ​ចំនួន​ធំ​លែង​ហ៊ាន​ចូល​ធ្វើបុណ្យ​ក្នុង​វត្ត​ខាង លើ​ដោយសារ​តែ​សកម្មភាព និង​អ​កប្ប​កិរិយា​របស់​សង្ឃ​នេះ មិន​មានចិត្ត​សណ្តោស​ប្រណី មានចិត្ត​ចង្អៀត​ចង្អុល មក​លើ​ពុទ្ធបរិស័ទ និង​ក្មេង​ៗ​ដែល​រៀន​ក្នុង​សាលា​ឋិត​នៅ​បរិ​វេន​របស់​វត្ត ។ តំណាង​ឱ្យ​​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​លើក​ឡើង ៧​ចំណុច​ដែល​ជាដើម​ហេតុ​នៃ​ការ​មាន​ទំនាស់រ៉ាំរ៉ៃជាមួយ​ពុទ្ធបរិស័ទ។

ជុំវិញ​បញ្ហា​នេះ​ដែរ ព្រះសង្ឃ​ព្រះ​នាម​ ទូច សើរ ហៅ​ស្រី​សម្បត្តិ នេះ​បាន​មាន​សង្ឃដីកា​ប្រាប់​​​ដែរ​ថា រឿង​ដែល​ចោទ​លោក​ថា បាន​រក​វាយ​តា​ឆាន់ ដែល​ជា​អតីត​អាចារ្យវត្ត​នោះ​នឹង​ត្បូងចប គឺ​មិន​ពិត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​ក្នុង​ពេល​នោះ​ លោក​កំពុង​តែ​ធ្វើ​ពលកម្ម​កាប់​ដី​សាលា​ ដែល​សេសសល់​យក​មក​បំពេញ​ខាងក្រោម​ជើង​ទេព​ប្រណម ស្រាប់តែ​លោកតា​ឆាន់ បាន​មក​និយាយ​មិន​សមរម្យ ក៏​កើត​មាន​ជា​ទំនាស់​កើតឡើង​តែ​ម្តង​ទៅ ហើយ​លោក​បាន​បញ្ជាក់​ថា លោក​មក​គ្រប់គ្រង​នៅ​វត្ត​នេះ បាន​ជិត​៣​ឆ្នាំ​មក​ហើយ គឺ​មានរឿង​ទំនាស់​គ្នា​រហូត​ជាង​៦០​ករណី មិន​ចេះ​ចប់ មិន​ចេះ​ហើយ​នោះ​ទេ ទើបតែ​កើតរឿង​ថ្មី​នេះ ក៏​ញាតិ​ញ៉ោមប្រមូល​រឿង​ចាស់​ៗ​លើក​មក​ដាក់​លើ​លោក​តែ​ម្តង ។

ទាក់​ទិញ​នឹង​ករណី​នេះ ​អនុ​គុណ​ស្រុក​គី​រី​វង់​បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ដើម្បី​ដំណោះស្រាយ​មួយ​ដ៏​ល្អជា​ជំហាន​តំបូង លោក​មាន​គោលបំណង​ចង់​ឲ​ព្រះសង្ឃ​គង់នៅ​វត្ត​គ្រាំ​ង​ទ្រ​ម៉ូង​នោះ មក​នៅ​ជាមួយ​លោក ធ្វើ​ជា​ជំនួយការ​របស់​លោក​សិន​នៅ​ពេល​ចប់​វស្សា​ខាង​មុខ​នេះ ព្រោះ​លោក​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​លើក​ដែល​ថា រក​វាយ​លោកតា​ម្នាក់​នឹង​ត្បូងចប​នោះ​ទេ តែ​លោក​ហាក់បីដូចជា​មានចិត្ត​នៅ​ចង់​តតាំង​ជាមួយ​និង​ពុទ្ធបរិស័ទ រក​ឈ្នះ​រក​ចាញ់​ទៅ​វិញ ​។

អត្ថបទសរសេរ ដោយ