ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ជួញដូរ​ថ្នាំ​​យ៉ាងសកម្ម​ម្នាក់​ ត្រូវ​បញ្ជូន​ទៅ​​សាលាដំបូង​ខេត្ត​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀ.ន​ដ៏​សកម្ម​ និង​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវ​តាមដាន​អស់​រយៈ​:​ពេល​ជា​យូរ​

ខេត្ត​កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀ.ន​ដ៏​សកម្ម​ និង​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវ​តាមដាន​អស់​រយៈ​:​ពេល​ជា​យូរ​មក​នោះ ​ត្រូវសមត្ថកិច្ច​បើក​ប្រតិបត្ដិការ​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ឃាត់ខ្លួន​​បាន​ជនសង្ស័យ​ម្នាក់​ ​និង​​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀ.ន​​ជិត​​១គីឡូក្រាម កាលពី​​វេលាម៉ោង៦​យប់​ថ្ងៃ​ទី​២៧​ សីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេ​ត្ដក​ពង់​ស្ពឺ ។ ក្រោយ​ធ្វើការ​ការ​សាកសួរ​រួច នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា​ ឆ្នាំ​២០២១​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​​រូបនោះ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បាន​បើក​ការ​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀ.ន​ម្នាក់ ព្រម​​ទាំង​ដកហូត​ថ្នាំ​ញៀ.ន​ចំនួន៣​កញ្ចប់ (១​តូច និង​២​ធំ​) ស្មើ​នឹង​ទម្ងន់​ជិត​១គីឡូក្រាម​ រួម​ជាមួយ​ទូរស័ព្ទ​ដៃ​​ចំនួន​២​គ្រឿង ។

តាម​របាយការណ៍​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​បាន​បញ្ជាក់​ថា​ មុខសញ្ញា​សង្ស័យ​ម្នាក់​​ខាង​លើ​ឈ្មោះ មាស ថន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​រំចេក​៤ ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ​។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​បើក​ដំណើរការ​នីតិវិធី​សាកសួរ និង​ទទួលបាន​ច​ម្លើ​យសារភាព​​របស់​មុខសញ្ញាជនសង្ស័យ​ ​បន្ទាប់មក​សមត្ថកិច្ច​បាន​​ស្នើ​សុំ​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពីតំណាង​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ ចុះ​ពិនិត្យ​រួម​គ្នា​ឆែកឆេរ​បន្ទប់​​លេខ​១០១ នៅផ្ទះ​សំណាក់​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​បាន​កិច្ចសហការ​ល្អ​ពីម្ចាស់​ផ្ទះ​សំណាក់​) លទ្ធផល​ជាក់ស្ដែង​ រក​ឃើញ​​វត្ថុ​តាង​ និង​ចាប់​យក​គ្រឿងញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន១​ថង់​ធំ​ ទម្ងន់​៦៧៣,៦៤ ក្រាម, ​ម្សៅ​ពណ៌​លឿង១​ថង់​តូច, ​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សំរាប់​ថ្លឹង​គ្រឿងញៀ.ន១​គ្រឿង, ​សរុបគ្រឿង​ញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន៣​កញ្ចប់​ និង​១​ថង់ មាន​ទម្ងន់៨៧៧,២៨ ក្រាម, ​ម្សៅ​ពណ៌លឿង១​កញ្ចប់​ទម្ងន់ ២,៨២​ក្រាម​ (​សង្ស័យ​ជា​គ្រឿងញៀ.ន​), ​ទូរស័ព្ទ​ដៃ២​គ្រឿង និង​ជញ្ជីង១​គ្រឿង ។​

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា​ ឆ្នាំ​២០២១​នេះ មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ខាងលើ ​រួម​ជាមួយ​វត្ថុ​តាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដើម្បី​​បន្ដ​​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ