ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ សង្ស័យវិកលចរិត ត្រូវរថយន្តបុក ពេលដើរតាមផ្លូវ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស ដែល​គេ​សង្ស័យ​ជាម​នុស្ស​វិកលចរិត ត្រូវបាន​រថយន្ត​មួយគ្រឿង បុក​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​បាត់បង់​ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស ដែល​គេ​សង្ស័យ​ជាម​នុស្ស​វិកលចរិត ត្រូវបាន​រថយន្ត​មួយគ្រឿង បុក​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​បាត់បង់​ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២៦ ស្ថិតក្នុង​ភ​មិត្រ​ពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ជនរងគ្រោះ​នោះ ឈ្មោះ សឹង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ប​ច្ចុ​ប្ប​ន្ម​រស់នៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជនរងគ្រោះ ត្រូវបាន​គេ​សង្ស័យថា ជា​មនុស្ស​វិកលចរិត ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ បាន​មួយខែ​ប៉ុណ្ណោះ​។

​អនុប្រធាន​ភូមិ​ទំនប់ បានអោយដឹងថា ជនរងគ្រោះ បាន​ដើរ​ឆ្លងកាត់​ភូមិ ពី​លិចទៅ​កើត សំដៅទៅ​ផ្លូវជាតិ​ក្រាល​កៅស៊ូ ស្រាប់តែ​រថយន្ត​មួយគ្រឿង មិនបាន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត​ បាន​បុក​ជនរងគ្រោះ ពេញទំហឹង ខណៈនោះ​រថយន្ត បាន​បង្កើនល្បឿន បើក​រត់ គេចខ្លួន​បាត់ស្រមោល​។

​កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង បានឱ្យដឹងថា ក្រោយពី​កើតហេតុ កំលាំង​អាវុធហត្ថ សហការ​ជាមួយ​ប៉ូលិស និង​គ្រូពេទ្យ ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក ទៅពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​រុករក​រថយន្ត ដែល​បុក​ជនរងគ្រោះ ព្រមទាំង​យក​សំណាក​ពិនិត្យរ​កកូ​វីដ ហើយ​លទ្ធផល​អវិជ្ជមាន ទើប​ប្រគល់​សាកសព ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ