ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ភូមិអូរបីជាន់ និងភូមិបន្ទាយថ្មី ក្នុងឃុំអូរបីជាន់ ​ខណៈនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រកឃើញវិជ្ជមានកូវីដ ៤៨នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច​ដាច់ដោយ​ឡែក​ពីគ្នា ចំនួន ២ សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្តោះអាសន្ន នៅ​ភូមិ​អូរ​បី​ជាន់…

ខេត្តបន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច​ដាច់ដោយ​ឡែក​ពីគ្នា ចំនួន ២ សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្តោះអាសន្ន នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ វិធាន​ការបិទ​ខ្ទប់​នេះ ដោយសារតែ​ភូមិ​ទាំង ២ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ជាប់​ព្រំដែន​ថៃ រកឃើញ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​។​

​ដោយឡែក កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​គ្រូពេទ្យ បាន​ប្រមូល​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២៣៥​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ១២៧​នាក់ ដើម្បី​ពិនិត្យ​យក​សំណាក រក​មេរោគ​កូ​វីដ​-១៩ ដោយ​ធ្វើតេស្ត​រហ័ស​( RAPID TEST )​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​សែ​សិន (​ម្តុំ​ជិត​ក្បាលស្ពាន​សែ​សិន​) សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​ក្រុង សមត្ថកិច្ច និង​គ្រូពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ បាន​ប្រមូល​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មក​ធ្វើតេស្ត​រហ័ស​( RAPID TEST ) ដើម្បី​រក​មេរោគ កូ​វីដ​-១៩ សរុប​ចំនួន ២៣៥​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ១២៧​នាក់​។ ជា​លទ្ធផល គឺ​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ៤៨​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ២៦​នាក់​។​

 ក្នុងខណៈពេល ដែល​អាជ្ញាធរ សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ កំពុង​ពិនិត្យ​យក​សំណាក​ប្រជាពលរដ្ឋ នៅ​ភូមិ​សែ​សិន កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ មាន​ក្មេង​ទំនើង ២​នាក់ បាន​បង្ក​ការអុកឡុក នៅ​កន្លែង​ពិនិត្យ និង​រក​សំណាក តែ​ត្រូវ​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ចាប់​ឃាត់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ភ្លាមៗ​៕ ណុប រក្សា 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ