ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ប្រទេស​បេ​ណាំង

8 ឆ្នាំ មុន

ប្រទេស​បេ​ណាំង​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​បេ​ណាំង​» គឺជា​ប្រទេស​និយាយភាសា​បារាំង​ស្ថិត​នៅ​អាហ្វ្រិក​ខាងលិច​។ ប្រទេសបេ​ណាំង​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​តូ​ហ្គោ​នៅ​ភាគ​ខាងលិច​, នី​ហ្សេ​រី​យ៉ា​ភាគ​ខាងកើត​,

ប្រទេស​បេ​ណាំង​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​បេ​ណាំង​» គឺជា​ប្រទេស​និយាយភាសា​បារាំង​ស្ថិត​នៅ​អាហ្វ្រិក​ខាងលិច​។ ប្រទេសបេ​ណាំង​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​តូ​ហ្គោ​នៅ​ភាគ​ខាងលិច​, នី​ហ្សេ​រី​យ៉ា​ភាគ​ខាងកើត​, ខាងជើង​ជាប់​ប្រទេស​បូ​គី​ណា​ហ្វា​សូ និង​ជាប់​ប្រទេស​នី​ហ្សេ ។ ប្រជាជន​មួយ​ភាគច្រើន​ធំ​របស់​ប្រទេស​បេ​ណាំង​រស់នៅ​លើ​តំបន់ឆ្នេរ​ដ៏​តូច​របស់​ខ្លួន គឺ​ឆ្នេរ Bright of Benin ដែល​ជា​ផ្នែក​នៃ​ឈូង​សមុទ្រ Gulf of Guinea​។ រាជធានី​របស់​ប្រទេស​បេ​ណាំង​គឺ Porto Novo ប៉ុន្តែ​ក្រុង​ធំ​ជាងគេ​គឺ Cotonou ។ ប្រទេស​បេ​ណាំង​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា​១១៤.៧៦៣ គីឡូ​ម៉ែត្រការ៉េ ហើយ​អត្រា​ប្រជាជន​ឆ្នាំ ២០១៥ ចំនួន​១០,៨៨​លាន​នាក់ ។ ប្រទេស​បេ​ណាំង​គឺជា​ជាតិ​អនុ​តំបន់​សាហា​រ៉ា​ត្រូ​ពិ​ក​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ខណៈ​ការងារ​ជា​ច្រើន និង​ប្រាក់​ចំណូល​របស់​ប្រជាជន​កើនឡើង​ពី​ការ​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​។

-​បាវចនា «​ភាតរភាព យុត្តិធម៌ ការងារ​»​។
-​រាជធានី Porto Novo ។
-​ក្រុង Cotonou ។
-​ភាសាផ្លូវការ​បារាំង ។
-​ភាសា​ក្នុងស្រុក Fon និង​ភាសា​Yoruba ។
-​ប្រធានាធិបតី Yayi Boni ។
-​នាយក​រដ្ឋមន្ត្រី Lionel Zinsou ។
-​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ថ្ងៃ​ទី​១ សីហា ១៩៦០ ។
-​ផ្ទៃដី​សរុប​១១៤.៧៦៣​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១០០ ។
-​បរិមាណ​ទឹក ០,៤​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន​១០.៨៧៩.៨២៩​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៨២ ។
-GDP សរុប​ឆ្នាំ​២០១២ គឺ​១៥.៥៨៦ ពាន់​លាន​ដុល្លារ  ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន  ១.៦៦៦​ដុល្លារ ។
-​រូបិយប័ណ្ណ ហ្វ្រ​ង់​អាហ្វ្រិក​ខាងលិច ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +២២៩ ៕​