ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ពិសិដ្ឋ​ និង​ពុទ្ធ ឆាយ​រិ​ទ្ធី​ ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ ក្នុង​ស​ប្ដា​ហ៍​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កីឡាករ ​ឡុ​ង ពិសិដ្ឋ​ មកពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ​បន្ទាប់​ពី​បាន​

រាជធានី​ភ្នំពេញ ​៖ កីឡាករ ​ឡុ​ង ពិសិដ្ឋ​ មកពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ​បន្ទាប់​ពី​បាន​យកឈ្នះ​លើកីឡាករ ប៊​ន ពន្លឹក​ មកពី​ក្លិប​នាគរាជ​ចតុមុខ ​ដោយ​ពិន្ទុ​មិន​ឯក​ច្ឆ័​ន នា​ការ​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​សីហា ខណៈ​ពុទ្ធ ឆាយ​រិ​ទ្ធ ​មកពី​​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ​ត្រូវ​បាន​គណៈកម្មការ​ប្រកួត​ប្រកាស​ឱ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ ដោយសា​កីឡាករ​ឈឿ​ន ល្វៃ​ មកពី​ក្លិប​នាគរាជ​ចតុមុខ​ ធ្វើ​ឱ្យ​មាន​កំហុស​នៅ​ត្រឹម​ទឹក​ទី​២ បាន​វាយ​បំពាន​ទៅ​នឹង​ច្បាប់​ប្រកួត​។

ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកបំណង​នោះ​ទេ ព្រោះ​អី​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​បាន​បំបែក​ឯតទគ្គ​​កម្ម​រៀង​ៗ​ខ្លួន​ ជា​ពិសេស​គូប្រកួត​រវាង​កីឡាករ​ឡុ​ង ពិសិដ្ឋ​ ជាមួយ​កីឡាករ​ប៊​ន ពន្លឹក​ តែ​ម្ដង​ ។ ​គូ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​ប្រកួត​ធ្លាប់​ប៉ះ​គ្នា​ចំនួន​៨​លើក​រួច​មក​ហើយ ក្នុង​នោះ​ប៊​ន ពន្លឹក​ ឈ្នះ​បាន​៥​លើក ខណៈ​ឡុ​ង ពិសិដ្ឋ​ ឈ្នះ​បាន​តែ​៣​លើក​ប៉ុណ្ណោះ​ ។​

ម្យ៉ាងវិញទៀត ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ​នៅ​មុន​ពេល​ប្រកួត​ក្រុម​អ្នក​តាមដាន​ការ​ប្រកួត​ភាគ​ច្រើ​ក៏​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ប៊​ន ពន្លឹក ​ឈ្នះ​ច្រើន​ជាង​ដដែល ដោយសា​តែ​គេ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ស្នៀត​ប្រយុទ្ធ ជាមួយនឹង​ការ​មាន​ប្រៀប​ខាង​កម្ពស់​ទៀត​ផង​នោះ គេ​គិត​ថា​ ឡុ​ង ពិសិដ្ឋ​ នៅ​តែ​មិន​អាច​ទៅ​រួច​ដដែល ។​ ប៉ុន្តែ​ក្រោយ​ពី​តស៊ូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥​ទឹក​ពេញ​រួច​មក​ឡុ​ង ពិសិដ្ឋ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គណៈកម្មការ​ប្រកួត​បាន​ប្រកាស​ឱ្យ​ឡុ​ង ពិសិដ្ឋ​ឈ្នះ​ការ​ប្រកួត​ដោយ​ពិន្ទុ​មិន​ឯក​ច្ឆ័​ន​ក្នុង​លទ្ធផល​៣-២​។ ​ដូ​ច្នះ​ឡុ​ង ពិសិដ្ឋ​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

ដោយឡែក​កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធ​ ក៏​បាន​ឈ្នះ​ជា​ម្ចាស់​ប្រាក់​លាន​រៀល​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ បន្ទាប់​ពី​គណៈកម្មការ​ប្រកួត​បាន​មើលឃើញ​ថា កីឡាករ​ឈឿ​ន ល្វៃ​ជា​អ្នក​បង្ករ​ឱ្យ​មាន​កំហុស​បំពាន​ទៅ​នឹង​ច្បាប់​ប្រកួត​បាន​បុក​ជង្គង់​បន្ថែម​ទៅ​លើ​កី​ឡ​ពុទ្ធ ឆាយ​រិ​ទ្ធី​បណ្ដាល​ឱ្យ​ដួល​សន្លប់​ក្រោក​លែង​រួច​នៅ​ត្រឹម​ទឹក​ទី​២​ ។​ ការ​ប្រកួត​កាលពី​លើក​មុន​ឈឿ​ន ល្វៃ​ចាញ់​ពុទ្ធ ឆាយ​រិ​ទ្ធី​ដោយសា​តែ​គេ​ធ្វើ​ឱ្យ​មាន​កំហុស​ដូច​គ្នា​។​

តាម​ពិត​ទៅ​ថ្វីដៃ​ប្រកួត​របស់​ឈឿ​ន ល្វៃ​ ល្អ​ជាង​ពុទ្ធ ឆាយ​រិ​ទ្ធី​ ដាច់​តែ​ម្ដង ហើយ​គេ​ថែម​ទាំង​មានឱកាស​ដណ្ដើម​យក​ប្រាក់​លាន​បាន​ដោយ​ងាយ​ទៀត​ផង បើសិនជា​គេ​ប្រកួត​តាម​លក្ខណៈ​បច្ចេក​ទេ​ត្រឹម​ត្រូ​វិញ​នោះ​ ។ ​ប៉ុន្តែ​វា​ជា​រឿង​គួ​ឱ្យ​សោកស្ដាយ​បំផុត​ដែល​ឈឿ​ន ល្វៃ​ មិន​គោរព​ច្បាប់​ប្រកួត​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​របូត​បាត់ប្រាក់​លាន​ពី​ក្នុង​ដៃ​ទៀត​ផង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ