ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុបគ្នា​ពី​ខេត្ត​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ ជួបគ្រោះ​​ប៉ើង​ធ្លា.ក់​​ប្រឡាយ​យ៉ាងអាណោចអាធ័ម

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍ បើក​បុ.ក ​បណ្តាល​ឱ្យ​ប៉ើង​ធ្លា.ក់​ចូល​ក្នុង​ប្រឡាយ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍ បើក​បុ.ក ​បណ្តាល​ឱ្យ​ប៉ើង​ធ្លា.ក់​ចូល​ក្នុង​ប្រឡាយ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​ និង​​បុរសម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ ខ​ណៈពេលជនរងគ្រោះទាំង​​​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុបគ្នា​ មាន​ទាំង​មាន់​២​ក្បាល និង​របស់របរ ធ្វើដំណើរ​មក​ពី​ស្រុក​ខាង​ប្រពន្ធ​ ឯខេត្តកំពង់ធំ ក្នុងគោលបំណងមក​លេង​ប្រពន្ធ​នៅ​ភ្នំពេញ​ និង​មករក​ការងារ​ធ្វើ​ ​ផងនោះ ។ ​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​បាន​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ​២០២១ ​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែលបាត់បង់​ជីវិត​ឈ្មោះ គង់ គា ហៅ​គង់ សីហា ភេទប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ជាស្រុក​ខាង​ប្រពន្ធ និង​មានស្រុក​កំណើត​នៅ​ភូមិ​ពាន​រោង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ ​មាន​ប្រពន្ធ​ជា​កម្ម​ការី​នី​រោងចក្រ​ នៅភ្នំពេញ មានកូន​ម្នាក់ ។ ​ចំណែក​​​បុរសម្នាក់ទៀត​ជាអ្នករួមដំណើរ ដែល​​រង​របួសធ្ងន់​ ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យរបស់​មន្ទីរពេទ្យ​ឯកជនដឹក​​បញ្ជូន​ទៅ​សង្គ្រោះ ។ ​ជន​រង​គ្រោះ​ទាំង​​​២នាក់​​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ​ភ្នំពេញ​ ១IE-៥១៦១ ​។

​តាម​ប្រភពពី​​សាក្សី​ដែល​ឃើញហេតុការណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញរថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍​មួយ​គ្រឿង​​ធ្វើ​ដំណើរ​តាម​មហា​វិ​ថី​ឈ្នះ ឈ្នះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៍បាន​បត់​ឆ្វេង វង់​ក្បាល​សួន​ច្បារ​ខណ្ឌ​ចែក​ទ្រូង រួច​ក៏​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែលកំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

​តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា នៅ​ក្នុង​គ្រោះថ្នាក់ រថយន្ត​បុ.កម៉ូតូ​យ៉ាង​​ពេញទំហឹង​​ខាងលើ​ បណ្តាល​អោយ​ម៉ូតូ និង​អ្នកបើកបរ ព្រមទាំង​អ្នកដំណើរ​​ រួម​នឹង​របស់របរ រួម​មាន​មាន់​ធ្វើ​រួច​ចំនួន​២​ក្បាល ​និង​ក្រសាំង​១​បេ​ទៀត ប៉ើងធ្លា.ក់​ចូល​ក្នុង​ប្រឡាយ​ទឹក ​បណ្តាល​ឱ្យ​​ស្លា.ប់​ម្នាក់​ និង​របួសធ្ងន់​​ម្នាក់ នៅ​ក្នុង​ប្រឡាយ ។​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​​រួច រថយន្ត​ក៍បាន​បើក​គេច​ទៅ​ទិស​ខាង​លិច​បាត់​ ។ ​ភ្លាម​ៗ​នោះ នគរបាល​ក៍បាន​ឃាត់​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍មួយ​គ្រឿង​នៅ​ម្តុំ​​ខ្លោង​​ទ្វារ​វត្ត​ភ្នា​ត ដែល​ប្លុង​ចោល និង​​ជាប់​សង្ស័យ​ថា​ជា​រថយន្ត​បង្ក តែ​ក្រោយមក​មិនមែន ក៍បាន​អោយ​រថយន្តក្រឡុកស៊ីម៉ង់ត៍នៅ​​ត្រឡប់​ទៅ​វិញ ។

តាម​​ប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្តីរបស់​​គាត់​ក៍បាន​ជិះ​ម៉ូតូ​មក​ពី​ខេត្តកំពង់ធំ​ក្នុង​គោល​បំណង​មក​លេង​ប្រពន្ធនៅភ្នំពេញ​ និង​រក​ការងារ​ធ្វើ ក៍បាន​ជួប​គ្រោះថ្នាក់​បែបនេះ​​តែ​ម្តង ។

​ក្រោយពេលកើតហេតុ ស.ព​ជនរងគ្រោះ​​​​ត្រូវ​បាន​ក្រុម​គ្រូ​សា​រដឹក​​បញ្ជូន​​ទៅ​កាន់​ស្រុក​ខាង​ប្រពន្ធ​នៅ​ឯ​ខេត្តកំពង់ធំ ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ជនរងគ្រោះ​