ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុង​ស្ទឹង​ត្រែងអនុវត្ត​វិធានការ​ក្តៅ​ ខណៈ​កូវីដបំប្លែង​​​​​​ថ្មី​ផ្ទុះ​ឡើង​ជិត​១០០​នាក់

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ​នា​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ឆ្នាំ​២០២១ នេះ ​អភិបាលក្រុង រួម​មន្ទីរ​សុខាភិបាល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​

ខេត្តស្ទឹងត្រែង​៖ ​នា​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ឆ្នាំ​២០២១ នេះ ​អភិបាលក្រុង រួម​មន្ទីរ​សុខាភិបាល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​នគរបាល​ក្រុង បាន​ចុះ​អនុវត្ត​វិធានការ​ក្តៅ​ទៅ​លើ​អ្នក​ល្មើស​បំរាម​នៃ​ការ​បិទ​ខ្ចប់ក្នុង​ស្ថានភាព​ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ធានា​នូវ​សុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ ខណៈរកឃើញ​ករណីវិជ្ជមានកូវីដបំប្លែងថ្មី​​សរុប​ចំនួន​៩៥​នាក់ ។

អភិបាលក្រុង​ស្ទឹង​ត្រែង​ លោក សាយ កុសល បាន​បញ្ជាក់ក្នុង​ប្រ​តិ​ប​ត្តិ​ការនៃ​ការ​អនុវត្ត​វិធានការ​គ្រានោះ​ថា រដ្ឋ​បាន​អន​វុត្ត
វិធាន​ការណ៍​ទី​១-សំដៅលើ​ការ​ពាក់​ម៉ាស ទី​២-សំដៅលើ​ការ​បិទ​ខ្ទប់​ ។ ​តែ​ការ​អនុវត្ត​នេះ​គឺ​មិន​តឹងតែង​លើ​ប្រជាពលរដ្ឋ​ឡើយ ប្រ​សិនបុគ្គល​ណា​មាន​បេស​ក​​កម្ម​លើ​ភារកិច្ច​ការងារ​ ឬ​ភាព​ចាំបាច់​ប្រការ​ណាមួយ​ដែល​មន្ត្រី​សុខាភិបាល​ លោក​គិត​ថា​ អនុគ្រោះ​គឺ​អោយ​គាត់​បន្តដំណើរ​បាន ​តែ​ត្រូវអនុវត្ត​​តាមវិធានការ​​របស់​ក្រសួងសុខាភិបាល និងអនុវត្ត​វិធានការ​របស់រាជរដ្ឋាភិបាល គឺ​៣កុំ ​និង​៣​ការពារ​។

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​គឺ​ដើម្បី​ពញាក់​ស្មារតី​ប្រជាពលរដ្ឋ​កុំអោយ​ភ្លេចខ្លួន​ក្នុង​ស្ថានភាព​កំពុងផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ពិសេស​មេរោគ​​បំប្លែង​​ថ្មី ដែល​កំពុងផ្ទុះ​ខ្លាំង​គួរឱ្យ​ព្រួយបារម្ភ ​។​ លោក​បន្ត​ថា​ ការ​អនុវត្ត​នេះ​កងកម្លាំង​លោកបាន​ឃាត់​អ្នក​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ដោយ​ល្មើស​បំរាម​នៃ​ការ​បិទ​ខ្ទប់​ប្រ​សិន​មិន​ពាក់​ម៉ាស​ពិន័យ ២០​ម៉ឺន​រៀល និង​អាច​ពិន័យ​ពី​១​លាន​រៀល ទៅ​ដល់​៥​លាន ទៅ​តាម​បទល្មើស​ជាក់ស្តែង​។

លោក អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានបញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា​ ដោយ​យោង​តាម​ការ​ឯកភាព​ពី​អភិបាលខេត្ត គឺ​អនុគ្រោះ​មិន​ផាក​ពិ​យ័យ​បងប្អូន​ប្រជាពលរដ្ឋ​ទេ គឺត្រូវ​អប់រំ​អោយធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​ផ្ទះ តែបើ​អនុវត្ត​ផាកពិន័យគឺ​ត្រូវ​ផាក​ពី​១​លាន​រៀ​ទៅ​២​លាន​រៀល តាម​ច្បាប់​វិធានការ​បិទ​ខ្ទប់របស់​រដ្ឋបាល​ខេត្ត​។

គួរ​បញ្ជាក់​ថា​ការ​រីក​រាលដាល​នៃ​មេ​រោ​ញ​បំ​ម្លែ​ង​ថ្មី​បាន​ផ្ទុះឡើង​ខ្លាំង​រហូត​មាន​អ្នកជំងឺ​ផ្ទុក​សរុប​ចំនួន​៩៥​នាក់​ស្រី​៥២​នាក់​បើ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨​សីហា​២០២១ ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ