ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍អ្នកកើតកូវីដ ១៩ ម្នាក់ ក្នុងចំណោមអ្នកជំងឺជាង ៩ ម៉ឺននាក់នៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ក្រោយដឹងថា លទ្ធផលវិជ្ជមានខ្ញុំភ័យណាស់ មិនដឹងថា យ៉ាងម៉េចទេ អាចព្យាបាលជា ឬមិនជា ។ ខ្ញុំបារម្ភ…

រាជធានីភ្នំពេញ ៖ «ក្រោយដឹងថា លទ្ធផលវិជ្ជមានខ្ញុំភ័យណាស់ មិនដឹងថា យ៉ាងម៉េចទេ អាចព្យាបាលជា ឬមិនជា ។ ខ្ញុំបារម្ភ និងខ្លាចជាខ្លំាង ពិសេសខ្លាចឆ្លងដល់អ្នកផ្ទះផ្សេងទៀត ដូចជាលោកឪពុកអ្នកម្តាយ ដែលមានវ័យជរាហើយនោះ» នេះជាអារម្មណ៍របស់អ្នកជំងឺកូដ ១៩ ម្នាក់ ។ អ្នកស្រី រ.ស ដែលជាឈ្មោះកាត់ គាត់មានលំនៅដ្ឋានក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល់ ។ គាត់ និងស្វាមីបានកើតជំងឺកូវីដ ១៩ កាលពីជាងមួយខែមុននេះ ។ ទោះបីពេលនេះគាត់បានជាសះស្បើយយ៉ាងណាក្តី តែគាត់ថា មិនទាន់បាត់ភ័យនៅឡើយទេ ។

«ដំបូងឡើយខ្ញុំមានអាការគ្រុនផ្តាសាយ និងក្អកតិចៗ តែមិនក្តៅខ្លួនទេ ។ បន្ទាប់ពីលេបថ្នាំច្រើនថ្ងៃមិនបាត់ ខ្ញុំធ្វើតេស្តដោយខ្លួនឯងហើយបានពិនិត្យឃើញថា វិជ្ជមាន ។ ខ្ញុំបានធ្វើដំណើរទៅតេស្តម្តងទៀតនៅឯមណ្ឌលបាក់ទូក លទ្ធផលវិជ្ជមានដដែល ។ ក្រុមគ្រូពេទ្យបានបញ្ជូនខ្ញុំសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក» អ្នកស្រី រ.ស រៀបរាប់ឲ្យដឹង ។

នៅពេលទៅដល់មណ្ឌលព្យាបាល ស្ត្រីរូបនេះកាន់តែខ្វល់ឡើង ត្បិតអីអ្នកស្រីឃើញអ្នកជំងឺសម្រាកព្យាបាលពេញគ្រែពេទ្យ ដែលតម្រៀងគ្នាជាជួរនោះ ។ អ្នកស្រីសង្កេតឃើញថា គ្មានគ្រែពេទ្យណាមួយដែលទំនេរនោះឡើយ ។ អ្នកជំងឺមានគ្រប់វ័យ សូម្បីទារកដែលទើបសម្រាលក៏មានកើតជំងឺកូវីដ ១៩ ដែរ ។

អ្នកស្រី រ.ស និងស្វាមី បានឆ្លងកូវីដ ១៩ តែពីរគត់នៅក្នុងគ្រួសារ ប៉ុន្តែគាត់ទំាងពីរនាក់មិនមានអាការធ្ងន់ធ្ងរដូចគ្នា ។ អ្នកស្រីបានបញ្ជាក់ថា គាត់មានអារម្មណ៍កាន់តែកត់ស្លុត នៅពេលទៅដល់កន្លែងព្យាបាលពីព្រោះក្នុងចំណោមអ្នកជំងឺមានអ្នកឈឺស្រាល មានអ្នកឈឺធ្ងន់ ។ អ្នកមានអាការៈធ្ងន់ពួកគាត់ពិបាកដកដង្ហើមនិងហត់ ។ «ដំបូងៗខ្ញុំហូបបាយមិនចូលទេ និងសម្រាកពុំសូវលក់ទេ នៅពេលឃើញទិដ្ឋភាពទំាងនោះ» ។

អតីតអ្នកជំងឺកូវីដ ១៩ ដដែលឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងហ្មត់ចត់ និងការទំនុកបម្រុងម្ហូបអាហារ ថ្នាំ ការសម្រាក ហាត់ប្រាណបានគ្រប់គ្រាន់ ការសម្រាកព្យាបាលនៅរយៈពេលជាង ២០ ថ្ងៃ ខ្ញុំបានជាសះស្បើយ» ។ នៅកន្លែងព្យាបាលគាត់ទទួលបានអាហារបីពេលក្នុងមួយថ្ងៃ ហើយជារៀងរាល់ថ្ងៃគ្រូពេទ្យបានឲ្យហាត់ប្រាណ និងចេញដើរត្រូវពន្លឺថ្ងៃ ។ អ្នកស្រី រ.ស រកនឹកមិនឃើញថា មូលហេតុអ្វី ពេលណា កន្លែង ណាដែលគាត់បានឆ្លងកូវីដ ១៩ ប៉ុន្តែអ្នកស្រីថា វាអាចជាការធ្វេសប្រហែសមួយភ្លេតរបស់គាត់ ។ ជាការកត់សម្គាល់ដើម្បីការពារកុំឆ្លងជំងឺកូវីដ ១៩ មន្រ្តីសុខាភិបាលបាននាំឲ្យពលរដ្ឋលាងសម្អាតដៃជាប្រចាំ កុំទៅន្លែងមនុស្សច្រើន ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ។ 

អ្នកធ្លាប់កើតជំងឺកូវីដ ១៩ បានដាស់ទឿនឲ្យពលរដ្ឋជាទូទៅប្រុងប្រយ័ត្នគោរពតាមការណែនាំរបស់គ្រូពេទ្យ កុំធ្វេសប្រហែសឲ្យសោះបើមិនដូច្នេះទេសោកស្តាយអស់មួយជិវិត ។ សោកស្តាយបើក្នុងករណីធ្ងន់ធ្ងរប្រាកដជាត្រូវបាត់ជីវិតមិនខានឡើយ ។ មកដល់ថ្ងៃទី ២៨ សីហាឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកស្លាប់បាត់ជីវិតដោយសារជំងឺកូវីដ ១៩ ចំនួន ១៨៧០ នាក់ហើយ ខណៈដែលអ្នកឆ្លងទំាងអស់ទូទំាងប្រទេសបានកើនដល់ ៩១ ៧៧០ នាក់ ។ មានវីរុសបំប្លែងពីវីរុសដើមជាក្តីបារម្ភកាន់តែខ្លំាងលើជំងឺកូវីដ ១៩ ជាសកលនេះ ។

ជាការកត់សម្គាល់ការកើតជំងឺកូវីដ ១៩ ជាសម្ពាធផ្លូវចិត្តមួយ ពីព្រោះអ្នកជំងឺត្រូវខាតបង់ពេលវេលាច្រើនថ្ងៃនៅក្នុងការព្យាបាល និងធ្វើចត្តាឡឺស័ក ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ។ ប្រសិនគ្រួសារមួយមានអ្នកកើតកូវីដ ១៩ ម្នាក់ គ្រួសារនោះត្រូវធ្វើចក្តាឡឺស័កទំាងអស់ មិនខុសគ្នានេះ បើក្រុមហ៊ុនមួយ មានបុគ្គលិកកើតកូវីដ ១៩ ច្រវ៉ាក់ផលិតកម្មក្រុមហ៊ុននោះនឹងខាតបង់ ឬរំាងស្ទះដោយសារត្រូវបិទក្រុមហ៊ុន អាជីវកម្មមួយរយៈ បុគ្គលិកត្រូវពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ក ៕ ដោយ ៖ ស្រីណែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ