ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លែ​មាន​និង​ផ្លែ​តា​ង៉ែ​ន៥​តោន ​​ចែក​ជូន​អ្នកកំពុង​សម្រាក​​​ព្យាបាល​​កូ​វីត​១៩និង​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ផ្លែ​មាន និង​ផ្លែ​តា​ង៉ែ​ន​ចំនួន​៥​តោន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ ហ៊ុន​ សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ…


ខេត្តកំពង់ឆ្នាំង ៖ ផ្លែ​មាន និង​ផ្លែ​តា​ង៉ែ​ន​ចំនួន​៥​តោន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ ហ៊ុន​ សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ឡេ​ង ហុង​តំណាង ឯកឧត្តម ហ៊ីង ប៊ុ​ន​ហៀ​ង មេ​បញ្ជាការ​អង្គរក្ស​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន នាំ​យក​ប្រគល់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ​នាព្រឹក​ថ្ងៃ​ទី​២៨ ​សីហា​ នេះ ដើម្បី​​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​19 និង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក្ត​នៅ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង​ ។

តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ ឡេ​ង ហុង តំណាង ឯកឧត្តម ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ​អង្គរក្ស សម្ដេច​តេ​ជោ​ហ៊ុន​ សែន បាន​បញ្ជា​ក់ថា ផ្លែ​មាន និង​ផ្លែ​តា​ង៉ែ​ន​ចំនួន​៥​តោន​នេះ គឺជា​ថវិកា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី ​ហ៊ុន​សែន ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​កង​អង្គរក្ស​ដឹក​ជញ្ជូន​មក​ចែក​ជូន តាម​បណ្តា​ខេត្ត​ក្រុង នានា សម្រាប់​ផ្តា​ល់​ជូន ប្រជាពលរដ្ឋ​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​19 នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល និង​តាម​តំបន់​បិទ​ខ្ទប់​ផង​ដែរ​។

​នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង​​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី ​ហ៊ុន ​សែន​ ដែល​ជា​និច្ចកាល​តែងតែ​គិតគូរសុខទុក្ខ​របស់​ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន​ដែល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​19 ។

​ជាក់ស្តែង ​ថ្ងៃនេះ​សម្ដេច​ទាំង​ទ្វេ​របាន​ឧបត្ថម្ភ​នូវ ផ្លែ​មាន និង​ផ្លែ​តា​ង៉ែ​ន ចំនួន ៥​តោន​ដល់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង សម្រាប់​ចែក​ជូន​តាម​មន្ទីរ​ព្យាបាល កូ​វីត​១៩ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទូ​ទាំង​ខេត្ត ហើយ ផ្លែ​មាន​ទាំងនេះ​នឹង​ដឹក​បន្ត យក​ទៅ​តាម​គោលដៅ​ដោយ​មិន​ទុក​យូ​ឡើយ ដើម្បី​ឱ្យទាន់​ពេលវេលា​និង​តម្រូវការ​របស់​អ្នកជំងឺនិង​អ្នក​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ​៕

អត្ថបទសរសេរ ដោយ