ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធីសាស្រ្ត ដើម្បីឱ្យកូនរបស់អ្នកចាប់អារម្មណ៍លើការសិក្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការដោះស្រាយជាមួយកូនៗ គឺជាភារកិច្ចដោយខ្លួនឯង ហើយអ្នកត្រូវមាន ការអត់ធ្មត់ច្រើន ដើម្បីរកហេតុផលសមរម្យក្នុងការធ្វើឱ្យពួកគេរៀនសូត្រ ។ កុមារគ្រប់រូប​មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលធ្វើឱ្យពួកគេឆ្លើយតបខុសៗគ្នា ដូច្នេះអ្នកត្រូវស្វែងយល់ពីវិធីផ្សេងៗ…

រាជធានីភ្នំពេញ ៖ ការដោះស្រាយជាមួយកូនៗ គឺជាភារកិច្ចដោយខ្លួនឯង ហើយអ្នកត្រូវមាន ការអត់ធ្មត់ច្រើន ដើម្បីរកហេតុផលសមរម្យក្នុងការធ្វើឱ្យពួកគេរៀនសូត្រ ។ កុមារគ្រប់រូប​មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលធ្វើឱ្យពួកគេឆ្លើយតបខុសៗគ្នា ដូច្នេះអ្នកត្រូវស្វែងយល់ពីវិធីផ្សេងៗ ដើម្បីទាក់ទាញពួកគេឱ្យខំរៀនសូត្រ ។ នៅពេលពួកគេធំឡើង ពួកគេក៏ត្រូវដឹងថា មិនមែនរាល់ពេលអាចជាពេលវេលាលេងទេ ហើយការរៀនសូត្រ គឺជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ៥ យ៉ាងដែលអាចធ្វើឱ្យកូនរបស់អ្នកចូលចិត្តពេលវេលាសិក្សា ៖

១. ផ្តល់រង្វាន់ដល់ពួកគេសម្រាប់កុមារតូច ច្រើនតែជាការសូកប៉ាន់អាហារសម្រន់ ឬអាហារ ដែលធ្វើឱ្យពួកគេមានកម្លាំងចិត្តធ្វើអ្វីមួយ ។ សន្យាជាមួយពួកគេថា ពួកគេនឹងទទួលបានស្ករ គ្រាប់មួយដុំ ឬសូកូឡា ឬបង្អែមបន្ថែម ប្រសិនបើពួកគេធ្វើកិច្ចការផ្ទះបានទាន់ពេលវេលា ។ ទោះយ៉ាងណា វិធីនេះមិនល្អសម្រាប់រយៈពេលវែងឡើយ ព្រោះពួកគេនឹងលូតលាស់ចេញពីវា ប៉ុន្តែវាចាប់ផ្តើមការលើកទឹកចិត្តរបស់ពួកគេក្នុងការរៀនអ្វីទាំងអស់ ។

២. ធ្វើឱ្យសប្បាយកុំស្តីបន្ទោសកូនៗរបស់អ្នក ពេលកូនរៀនមិនបានត្រឹមត្រូវ ។ ពួកគេនឹង ភ្ជាប់ការសិក្សាជាមួយអ្នកដោយខឹងហើយពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីគេចពីវា ។ សូមធ្វើឱ្យពេលវេលាសិក្សារបស់ពួកគេរីករាយ និងទាក់ទាញ ។ សូមរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ ប្រសិនបើពួកគេមិនយល់អ្វីនោះឡើយ ។

៣. សរសើរពួកគេតែងតែសរសើរកូនអ្នក ចំពោះរាល់ចម្លើយត្រឹមត្រូវដែលពួកគេផ្តល់ឱ្យ ។ ទោះបីជាវាខុសក៏ដោយ អ្នកគួរតែសរសើរកូនរបស់អ្នក ចំពោះការខិតខំប្រឹងប្រែង ។ វានឹង បង្កើតទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងនៅក្នុងដំណើរការនេះផងដែរ ។

៤. លើកទឹកចិត្តពួកគេឱ្យសួរសំណួរសូមកុំឱ្យកុមារមានអារម្មណ៍ខ្មាស់អៀនក្នុងការសួរសំ​​ ណួរ ព្រោះការគ្មានសំណួរ គឺជាសំណួរឆោតល្ងង់ ។ ពួកគេកំពុងស្ថិតក្នុងដំណាក់កាលមួយ នៃជីវិតដែលអ្វីៗ គឺថ្មី និងលើសលប់ ដូច្នេះអ្នកត្រូវបំពេញនូវការចង់ដឹងចង់ឃើញរបស់ពួក គេតាមរយៈការឆ្លើយសំ​​ណួរ ។

៥. អាន ៖ ដើម្បីឱ្យពួកគេចាប់អារម្មណ៍ក្នុងការអាន និងសិក្សា អ្នកត្រូវបង្កើតទម្លាប់អានឱ្យពួក គេជារៀងរាល់ថ្ងៃ ។ វាអាចជារឿងនិទាន សៀវភៅអប់រំ ឬពីសៀវភៅសិក្សារបស់ ពួកគេ ។ ពួកគេមានការស្រមើលស្រមៃខុសពីធម្មតា ដូច្នេះពួកគេនឹងចូលចិត្តស្តាប់អ្នកអាន និងបង្កើតចំ ណាប់អារម្មណ៍សម្រាប់ការអាន និងការរៀនផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចូលរៀនថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។