ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យជាគន្លឹះមួយនាំលោក នួន រិទ្ធី ពីកម្មករសំណង់ទៅជាឧកញ៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងជំនួញអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី ចាត់ទុកជាបុគ្គលលេចធ្លោម្នាក់ ។ កាលពី ១០…

រាជធានីភ្នំពេញ ៖ នៅក្នុងជំនួញអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី ចាត់ទុកជាបុគ្គលលេចធ្លោម្នាក់ ។ កាលពី ១០ មុន លោកគ្រាន់តែជាបុគ្គលិកផ្នែកវាយតម្លៃអចលនទ្រព្យម្នាក់បុណ្ណោះ ប៉ុន្តែបច្ចុប្បន្នលោកជាអគ្គនាយកក្រុមហ៊ុន និងមានងារជាឧកញ៉ាទៀត ។ តើគាត់មានគន្លឹះអ្វីទើបអាចអភិវឌ្ឍន៍ខ្លួនបានបែបនេះ ?

ឆ្លើយនឹងសំណួរនេះ លោកឧកញ៉ា នួន រីទ្ធិ ដែលមានកំណើតជាកូនកសិកម្ម និងបានឆ្លងកាត់ជាអ្នកលក់កាសែត កម្មករសំណង់ បានប្រសាសន៍ថា កាលពីអំឡុងឆ្នាំ ២០០៥ លោកបានចូលបម្រើការនៅក្នុងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនប៊ុណ្ណារៀលធី មានមុខតំណែងជាអ្នកទីផ្សារ ។ ដោយសារតែការខិតខំតស៊ូធ្វើការងារ ទើបលោកអគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធី លើកទឹកចិត្ត ជំរុញ និងផ្តល់ឱកាសឲ្យលោកបន្តបន្ទាប់ និងផ្ដល់តួនាទីជាអ្នកវាយតម្លៃអចលនទ្រព្យដល់រូបលោក ។ 

មាឌធំ សម្បុរស្រអែម ដែលបច្ចុប្បន្ននេះ លោក នួន រិទ្ធី ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ( Khmer Founder Appraisal ) កូនកសិកររូបនេះបញ្ជាក់ថា កក្តាដែលជំរុញឲ្យលោកមានថ្ងៃនេះ គឺដោយសារតែទោះនៅពេលលក់កាសែត ឬនៅពេលធ្វើកម្មករសំណង់ គឺលោកមិនភ្លេច   អភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួននោះឡើយ ។ «ការសិក្សាត្រង់ចំណុចនេះ មិនមែនសំដៅលើការសិក្សាតែក្នុងសាលាមួយនោះទេ ខ្ញុំបានយកមេរៀនល្អៗពីអ្នកជោគជ័យនានា ហើយក៏យកបទពិសោធន៍របស់អ្នកបរាជ័យមកសិក្សាផងដែរ ហើយជាលទ្ធផលលោកបានយល់ដឹងច្បាស់ថា បញ្ហាចំពោះអ្នករកស៊ី គឺលំហូរសាច់ប្រាក់ និងការដឹកនាំអាជីវកម្ម» ។

និយាយជាមួយស្នាមញញឹម លោក រិទ្ធី បញ្ជាក់ថា «នៅពេលដែលយើងទទួលបានជោគជ័យមកដល់ដំណាក់កាលនេះ ក៏មានមតិមួយចំនួនលើកឡើងថា ពិតជាមានអ្នកណាម្នាក់នៅពីក្រោយខ្នង និងចាំជួយទំនុកបម្រុង ឬក៏រកស៊ីមិនត្រឹមត្រូវជាដើម ។ តែសម្រាប់អ្នកដែលបានស្គាល់ខ្ញុំគេបានអបអរសារចំពោះភាពតស៊ូរបស់ខ្ញុំរហូតក្លាយមកដល់សព្វថ្ងៃនេះ» ។ 

លោកឧកញ៉ា បន្ថែមថា អ្វីដែលលោកអាចឈរជើងមកដល់ពេលនេះ គឺការតាំងចិត្តនិងប្ដេជ្ញា ហើយបើទោះបីជារូបលោកជួបបញ្ហាបរាជ័យជាច្រើន ដងមកក្ដី ក៏លោកមិនមានគំនិតក្នុងការបោះបង់ចោលអាជីវកម្មឬក៏ការងារដែលកំពុងធ្វើនោះឡើយ ។ «ធម្មតាគ្រប់មនុស្សទាំងអស់តែងតែមានឧបសគ្គហើយឧបសគ្គធំបំផុតសម្រាប់រូបលោកគឺ នៅពេលចាប់ផ្ដើម វាមិនខុសពីយន្តហោះនោះឡើយ គឺនៅពេលហោះឡើងដំបូងវាត្រូវការថាមពល និងកម្លាំងខ្លាំង ។ សម្រាប់ក្រុមហ៊ុនមុននឹងបានឈរជើងលើទីផ្សារត្រូវជួបប្រទះនឹងកត្តា ៤ គឺទី ១ យុទ្ធសាស្ត្រ ទី ២ ផ្នែកហិរញ្ញវត្ថុ ទី ៣ ទីផ្សារ និងទី ៤ គឺបណ្ដាញ ហើយលោកជឿជាក់ថា ក្រុមហ៊ុនណាក៏ប៉ះពាល់ដែរនៅក្នុងដំណាក់ដំបូងៗ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ