ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់ George គ្រោង​ទទួល​រថយន្ដ «​ជេ​ម​ស្ប៊​ន​» ស៊េរី​ចាស់

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ព្រះ​អង្គ​ម្ចាស់​George ជា​រាជទាយាទ​លំដាប់​ទី​៣​នៃ​ចក្រភព​អង់គ្លេស បាន​ទទួល​រថយន្ដ​Aston Martin ស៊េរី «V8 Volante» ម៉ា​ស៊ី​ន​ម៉ាក​ហុងដា កម្លាំង​១៦០CC

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ព្រះ​អង្គ​ម្ចាស់​George ជា​រាជទាយាទ​លំដាប់​ទី​៣​នៃ​ចក្រភព​អង់គ្លេស បាន​ទទួល​រថយន្ដ​Aston Martin ស៊េរី «V8 Volante» ម៉ា​ស៊ី​ន​ម៉ាក​ហុងដា កម្លាំង​១៦០CC ដែល​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម ធ្លាប់​បើកបរ​កាល​នៅ​ជា​យុវជន ។

ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម បាន​ទទួល​រថយន្ដ​នោះ​ពី​ព្រះ​អង្គ​ម្ចាស់​ឆាល នៅ​ក្នុង​ឆ្នាំ​១៩៨៨ បច្ចុប្បន្ន​បាន​បំ​លាស់​ទី​ចេញពី​សារមន្ទីរ​Sadringham តាំង​បង្ហាញ​នៅ​ព្រះរាជវាំង​Sandringham របស់​ព្រះ​រាជិនី​អេ​លី​ហ្សា​ប៊ែ​តទី​២ ដើម្បី​ជួសជុល ។ រថយន្ដ​មួយ​គ្រឿង​នោះ​បាន​សាកល្បង​«​បើកបរ​លើ​ដងផ្លូវ​» ក្នុងអំឡុងពេល​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​គ្រី​ស្មាស​មុន​ពេល​ប្រគល់​ជូន​ព្រះ​អង្គ​ម្ចាស់​តូច​នៅ​ពេល​មាន​ព្រះ​ជន្មាយុ​សក្ដិ​សម​ក្នុង​ការ​បើកបរ​រថយន្ដ ។

រថយន្ដ​Asten Martin ស៊េរី​V8 Volante ត្រូវ​បាន​ស្គាល់​ជា​លើក​ដំបូង​បើកបរ​ដោយ​លោក​Timothy Dalton តួឯក​«​ជេ​ម​ស្ប៊​ន​» នៅ​ក្នុង​ឆ្នាំ​១៩៨៧ ក្នុង​រឿង​«The Living Daylights» ។ តាម​ប្រភព​ព័ត៌មាន​ពី​ព្រះរាជវាំង ប្រាប់ «​ដេ​លី​អេក​ប្រេស​» ថា «​លោក​អ្នក​នឹង​បានឮ​សំឡេង​ខ្លាំង​មុន​ពេល​ឃើញ​រថយន្ដ ព្រោះ​ម៉ា​សី​ុ​ន​លាន់ឮ​ខ្លាំង ដោយសារ​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម បើក​សាកល្បង​មួយ​លើក​ទៀត​មុន​ពេល​ប្រគល់​ជា​កាដូ​ដល់​ព្រះ​អង្គ​ម្ចាស់​George» ។

រថយន្ដ​នោះ​បាន​រក្សា​ទុក​ក្នុង​សារមន្ទីរ Sandrigham ជា​យូរ​មក​ហើយ ក្រោយ​ពី​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម និង​ព្រះ​អង្គ​ម្ចាស់​ហ៊ែ​រី បើកបរ ប៉ុន្ដែ​បាន​ក្លាយជា​ទ្រព្យ​ផ្ទាល់​របស់​ព្រះ​អង្គ ទើប​យក​មក​ប្រើ​ជា​ថ្មី​មួយ​លើក​ទៀត​ទុកជា​សម្បត្ដិ​របស់​ព្រះ​អង្គ George ៕