ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ ឈឺពោះ សម្រាលកូនភ្លាមៗ តាមផ្លូវជាតិ​លេខ៧៨ ខណៈពេលប្តី កំពុងឌុបម៉ូតូ ទៅមណ្ឌល​សុខភាព

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី៖ មានហេតុការណ៍មួយ បណ្តាលឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ  ដោយសារតែ​​ស្រ្តី​មានផ្ទៃពោះម្នាក់ បានសម្រាលកូន នៅតាមផ្លូវជាតិលេខ៧៨ ខណៈដែលស្វាមីរបស់គាត់ កំពុងតែឌុបម៉ូតូ ទៅមណ្ឌល​សុខភាព។…

ខេត្តរតនៈគិរី៖ មានហេតុការណ៍មួយ បណ្តាលឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ  ដោយសារតែ​​ស្រ្តី​មានផ្ទៃពោះម្នាក់ បានសម្រាលកូន នៅតាមផ្លូវជាតិលេខ៧៨ ខណៈដែលស្វាមីរបស់គាត់ កំពុងតែឌុបម៉ូតូ ទៅមណ្ឌល​សុខភាព។ ហេតុការណ៍ កើតឡើង នៅ​ព្រំប្រទល់ឃុំត្រពាំងច្រេស  និងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ស្ត្រីមានផ្ទៃពោះគ្រប់ខែ ឆ្លងទន្លេតាមផ្លូវនោះ មានឈ្មោះ ហេង ស្រីនាថ អាយុ  ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីថា ឈឺពោះ។ រីឯប្តី ក៏ប្រញាប់ឌុបប្រពន្ធ ទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រ្តីមានផ្ទៃពោះ ក៏បានឆ្លងទន្លេតាមផ្លូវតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនោះ ក៏មានអ្នកភូមិ នាំគ្នា រត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះផងដែរ។  ក្នុងពេល​មានហេតុការណ៍នេះភ្លាម អាជ្ញាធរឃុំ និងស្រុក បាន​បញ្ជាឲ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ។ លុះរថយន្តពេទ្យ មកដល់ ក៏នាំគ្នាជួយលើកស្ត្រី និងទារក ដាក់លើរថយន្ត យកទៅមណ្ឌល​សុខភាពស្រុកកូនមុំភ្លាមៗតែម្ដង ដោយ​មិនមានគ្រោះថ្នាក់អ្វីឡើយ ទាំងម្តាយ និងទាំង​ទារក។

​ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ ស្រុក​ និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ស្វះស្វែងជួយ​អន្តរាគមន៍ យករថយន្តសង្រ្គោះ ដឹកស្រ្តីឆ្លងទន្លេ ទៅ​​មណ្ឌលសុខភាព និងសង្គ្រោះអាយុជីវិត​បានទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ