ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីដ៏មានប្រសិទ្ធភាពធ្វើឱ្យកូនរបស់អ្នកស្តាប់បង្គាប់ភ្លាមៗ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពេលអ្នកប្រាប់កូនឱ្យធ្វើអ្វីមួយ​ តែគេបែរមិនធ្វើ ហើយនិយាយថា ចាំបន្តិចមែនទេ ? ឬទាល់តែនិយាយប្រាប់ពីរបីដង ទើបកូនធ្វើ ?…

រាជធានីភ្នំពេញ ៖ ពេលអ្នកប្រាប់កូនឱ្យធ្វើអ្វីមួយ​ តែគេបែរមិនធ្វើ ហើយនិយាយថា ចាំបន្តិចមែនទេ ? ឬទាល់តែនិយាយប្រាប់ពីរបីដង ទើបកូនធ្វើ ? វាអាចក្លាយជាទម្លាប់ដែល អ្នកត្រូវនិយាយប្រាប់កូនពីរបីដង ទើបកូនធ្វើមែនទេ ? តើអ្នកគួរធ្វើយ៉ាងម៉េចឱ្យកូនរបស់ អ្នកស្តាប់បង្គាប់ភ្លាមៗ ? សូមអនុវត្តជំហានសាមញ្ញទាំងបួននេះ ៖

. ត្រូវប្រាកដថា​ កូនរបស់អ្នកយកចិត្តទុកដាក់ចំពោះអ្នក ៖ ការនិយាយប្រាប់កូន ឬចំពោះ នរណាម្នាក់ដែលគេមិនយកចិត្តទុកដាក់ គឺជាការខ្ជះខ្ជាយ ។ នៅពេលអ្នកចង់ឱ្យកូនរបស់ អ្នកធ្វើ អ្វីមួយ អ្នកត្រូវប្រាកដថា ពួកគេយកចិត្តទុកដាក់ និងស្តាប់អ្នក ។ប្រសិនបើពួកគេ កំពុងធ្វើអ្វីមួយ សូមប្រាកដថា ការផ្តោតអារម្មណ៍របស់ពួកគេផ្លាស់ប្តូរមករកអ្នក ។តាម រយៈការធ្វើដូច្នេះ អ្នកមិនត្រឹមតែធានាថា ការណែនាំរបស់អ្នកទៅដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងរៀបចំឱ្យពួកគេមានការទទួលខុសត្រូវចំពោះការស្តាប់ និងធ្វើតាមនូវអ្វីដែល ពួកគេបានលឺ ។

. កុំនិយាយដដែលៗ ៖ ប្រសិនបើអ្នកប្រាកដថា កូនអ្នកយកចិត្តទុកដាក់អ្វីដែលអ្នកប្រាប់ ប៉ុន្តែពួកគេមិនធ្វើតាមការណែនាំរបស់អ្នកភ្លាមៗ និងទាំងស្រុង នោះ គឺជាការមិនស្តាប់ បង្គាប់ ។មិនថា ពួកគេគោរព ឬមិនស្តាប់បង្គាប់ទេ ផលវិបាក (ការដាក់ទណ្ឌកម្ម) គឺត្រូវធ្វើ ។  ថាតើផលវិបាកល្អ ឬអាក្រក់អាស្រ័យលើជម្រើសរបស់ពួកគេ ។កាលណាអ្នកនិយាយ ប្រាប់ម្តងហើយម្តងទៀតកាន់តែច្រើន កូនៗរបស់អ្នកនឹងមិនធ្វើតាមការណែនាំទាំងនោះ ភ្លាមៗ និងទាំងស្រុង ។

. អនុវត្តតាមជាប់លាប់ជាមួយផលវិបាក ៖ ការមិនដាក់ទោសកូនរបស់អ្នក គឺអាក្រក់ ដូចការណែនាំកូនម្តងហើយម្តងទៀត ។សូមផ្តល់វិបាកដល់កូន​ (ដាក់ទោស) តាមអាយុវាជាទម្លាប់ដែលពិបាក ប៉ុន្តែនៅពេលដែលទម្លាប់ត្រូវបានបង្កើត វាងាយស្រួលសម្រាប់ អ្នកក្នុងការបន្តធ្វើ ហើយវាមានប្រសិទ្ធភាពជាងក្នុងការឱ្យកូនរបស់អ្នកធ្វើអ្វីដែលអ្នក និយាយលើកដំបូង ។

៤. ធ្វើជំហានទាំងនេះម្តងទៀត ៖ «ណែនាំកូនៗរបស់អ្នកឱ្យស្តាប់អ្នក យកចិត្តទុកដាក់ ស្តាប់ ហើយធ្វើតាមការណែនាំភ្លាមៗ» ។ការធ្វើរឿងទាំងនេះម្តងនឹងមិនមានប្រសិទ្ធភាព ទាល់តែសោះ ជាពិសេសប្រសិនបើអ្នកបានធ្វើផ្ទុយពីនេះ ។ដូច្នេះ ត្រូវធ្វើវាម្តងហើយម្តង ទៀត ហើយបន្តធ្វើការលើវា ។បង្រៀនកូនរបស់អ្នកឱ្យទទួលខុសត្រូវ ។ណែនាំកូនៗ របស់អ្នកឱ្យស្តាប់អ្នក យកចិត្តទុកដាក់ ហើយធ្វើអ្វីដែលអ្នកប្រាប់ភ្លាមៗ ។នៅពេលអ្នក ធ្វើដូច្នេះ ក្នុងពេលរត្រឹមពីរបីខែទៀតចាប់ពីពេលនេះ អ្នកនឹងស្រឡាញ់របៀបដែលកូន របស់អ្នកកំពុងឆ្លើយតបមកអ្នកវិញ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចូលរៀនថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។