ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីប្រកួតទំនិញនាំចូលផលិតផលក្នុងស្រុកគួរបិទស្លាកបង្ហាញផលិតផលកម្ពុជាមានគុណភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គុណភាព និងសុវត្ថិភាពចំណីអាហារ ឬផលិតផល ជារឿងសំខាន់ដែលពលរដ្ឋត្រូវការ ។ គណៈកម្មការផ្តល់សញ្ញាផលិតផលកម្ពុជាមានគុណភាព បានទទួចឲ្យម្ចាស់សហគ្រាសស្ម័គ្រចិត្តស្នើសុំស្លាកសញ្ញផលិតផលកម្ពុជាមានគុណភាពពីក្រសួងឧស្សាហកម្ម ទៅបិទលើផលិតផលរបស់ខ្លួនបង្ហាញដល់ពលរដ្ឋ…

រាជធានីភ្នំពេញ ៖ គុណភាព និងសុវត្ថិភាពចំណីអាហារ ឬផលិតផល ជារឿងសំខាន់ដែលពលរដ្ឋត្រូវការ ។ គណៈកម្មការផ្តល់សញ្ញាផលិតផលកម្ពុជាមានគុណភាព បានទទួចឲ្យម្ចាស់សហគ្រាសស្ម័គ្រចិត្តស្នើសុំស្លាកសញ្ញផលិតផលកម្ពុជាមានគុណភាពពីក្រសួងឧស្សាហកម្ម ទៅបិទលើផលិតផលរបស់ខ្លួនបង្ហាញដល់ពលរដ្ឋ នៅខណៈដែលក្រុមហ៊ុនត្រឹមតែចំនួន ៧ ប៉ុណ្ណោះ បានទទួលស្លាកសញ្ញគុណភាពល្អនេះ ទៅបិទលើផលិតផលខ្លួនរហូតមកដល់ពេលនេះ ។ 

ផ្លាកសញ្ញាផលិតផលកម្ពុជាមានគុណភាព គឺជាសញ្ញាដែលផ្តល់ជូនដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មណាដែលមានបំណងស្នើសុំមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមការស្ម័គ្រចិត្ត ដើម្បីទទួលបានការគំាទ្រពីប្រជាពលរដ្ឋលើគុណភាពនិងសេវាកម្មរបស់ខ្លួន ។ លោក រាម ច័ន្ទវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្រសួងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ ផ្តល់សញ្ញាផលិតផលកម្ពុជា បានលើកទឹកចិត្តឲ្យ ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្នើសូមស្លាកសញ្ញាផលិតផលកម្ពុជាមានគុណភាព យកទៅបិទលើផលិតផលរបស់ខ្លួន ។ លោកថា នៅពេលមានស្លាកសញ្ញា ផលិតផលនឹងទទួលបាននូវការគាំទ្រ និងមានទំនុកចិត្តពីអ្នកប្រើប្រាស់បន្ថែមទៀត ចំពោះផលិតផលដែលបានផលិតដោយរោងចក្រ សហគ្រាស និងសិប្បកម្មក្នុងស្រុក ដែលធានាបាននូវគុណភាព សុវត្ថិភាព និងអនាម័យ ឈានទៅកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ហើយអាចជួយជំរុញឱ្យមានការប្រកួតប្រជែងកើនឡើងរវាងផ្នែកឯកជននឹងផ្នែកឯកជន ក្នុងការចូលរួមកាត់បន្ថយ និងទប់ស្កាត់ផលិតផលគ្មានគុណភាព ។ 

លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលក្រុមហ៊ុនលោកស្រីទទួលបានស្លាកសញ្ញាគុណភាពនោះ លើកឡើងថា ផលិតផលដែលមានវិញ្ញាបនបត្របញ្ជាក់ផ្លាកសញ្ញាផលិតផលកម្ពុជាគុណភាព ក្រៅពីបានធ្វើឱ្យអ្នកប្រើប្រាស់នៅក្នុងស្រុកមានទំនុកចិត្តទៅលើផលិតផលរបស់ខ្លួនហើយនោះស្លាកសញ្ញានេះនឹងជាផ្នែកសំខាន់មួយសម្រាប់ ធ្វើការប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន ។ 

«បើសិនផលិតផលណាមួយមិនមានការបញ្ជាក់ពីគុណភាពទេ ចាប់ពីពេលនេះតទៅ ខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋ មុនទិញទំនិញអ្វីមួយ ពួកគាត់តែងតែពិនិត្យរកទំនិញណាដែលមានគុណភាព សុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ។ ដូចនេះបើផលិតផលណាមិនមានការបញ្ជាក់ពីគុណភាពនេះ វាពិបាកក្នុងការប្រកួតប្រជែងជាមួយនិងផលិតផលក្រុមហ៊ុនដែលទទួលបានការបញ្ជាក់គុណភាព» ម្ចាស់នំស្រួយ លីលី បានបញ្ជាក់ ។

ជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាផង លោកស្រី កែវ មុំ បានអំពាវនាវឲ្យពលរដ្ឋ យើងតែងតែមានជំនឿចិត្ត ។យើងតែអំពាវនាវទៅដល់ម្ចាស់ឧស្សាហកម្មទាំងអស់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ផ្លាកសញ្ញាផលិតផលកម្ពុជាគុណភាពឱ្យបានទូលំទូលាយដើម្បីធានាដល់គុណប្រយោជន៍ផលិតផលនិងក្រុមហ៊ុនរបស់ខ្លួន ។ 

ដើម្បីទទួលបានសញ្ញាផលិតផលកម្ពុជាមានគុណភាព  ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មរោងចក្រ សហគ្រាសត្រូវបំពេញលក្ខខណ្ឌមួយចំនួដូចជាត្រូវមានការចុះបញ្ជីបង្កើត ឬប្រកាសបង្កើតរោងចក្រ សហគ្រាស និងសិប្បកម្ម និងវិញ្ញាបនបត្រដំណើការរោងចក្រ សហគ្រាស និងសិប្បកម្ម នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី ខេត្ត ឬនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ។ ត្រូវបានចុះបញ្ជីផលិតផល និងទទួលបានវិញ្ញាបនបត្របញ្ជាក់ភាពអនុលោម នៅវិទ្យាស្ថានស្តង់ដារកម្ពុជា ស្របតាមច្បាប់ ស្តីពី ស្តង់ដារកម្ពុជា និងត្រូវមានវិញ្ញាបនបត្របញ្ជាក់អំពីទម្ងន់ និងរង្វាស់រង្វាល់របស់ផលិតផល ពីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ច្បាប់ ស្តីពី មាត្រាសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ