ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​៧​នាក់​ល្មើសបំរាម ​ផាកពិន័យម្នាក់ៗ១​លាន​រៀល និង​ត្រូវ​ជម្រះ​​ក្តី​ចុងខែ​កញ្ញា

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា ​មនុស្ស​​

ខេត្តស្ទឹងត្រែង​ ៖ លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា ​មនុស្ស​​ប្រុសស្រី​​ចំនួន​​៧នាក់​ប្រមូលផ្តុំ​ជួបជុំ​គ្នា​លេងល្បែង​ស៊ីសង​ដោយ​ល្មើស​ទៅ​នឹង​បំរាម​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ​ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ​សីហា ឆ្នាំ​២០២១ ​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ​ដែរ ​តែ​ដោយសារ​ស្ថានភាព​ក្នុង​កំឡុង​កូ​វី​ដ​១៩ ​តុលាការ​បានអោយ​ធ្វើ​កិច្ចសន្យា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​ រង់ចាំ​ថ្ងៃ​ទី​២៩ ​ខែកញ្ញា​ ឆ្នាំ​២០២១​ នឹង​ត្រូវ​ជំ​រះ​ក្តី​លើ​ករណី​នេះ​។

មន្ត្រីនគរបាលព្រហ្មទណ្ឌ​បាន​ឱ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ទាំង​​​៧នាក់​ខាងលើ​រួម​មាន ១-ឈ្មោះ ឃុន ឡៃ​ភួង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ២-ឈ្មោះ ស ម៉ុម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​៣-ឈ្មោះ កែវ សុ​ថៃ ភេទ ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ៤-ឈ្មោះ អី នី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​៥-​ឈ្មោះ ស្រី តុ​ប ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹង​ត្រែង​ ៦-​ឈ្មោះ អូន ស្រី​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង និង​៧-​ឈ្មោះ អ៊ុ​ល សុ​ប៊ិ​ន ភេទ​ប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ​បាន​ឱ្យ​ដឹង​បន្ត​ថា ​​​ក្នុងពេលចុះឃាត់ខ្លួនជនសង្ស័យទាំង​​​​៧នាក់ខាងលើ សមត្ថកិច្ច​​ដកហូត​វត្ថុតាង​​រួម​មាន​បៀចំនួន២​ហ៊ូ​ និង​កំរាល​​ភួយ២​ផ្ទាំង នឹង​ត្រូវ​បាន​ធ្វើការ​ផាកពិន័យ​ក្នុង១​នាក់ ចំនួន១.០០០.០០០​រៀល (​មួយ​លាន​រៀល​) ​។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​អោយ​ដឹង​ថា ​មុនឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យទាំង​​៧​នាក់​​ខាងលើ គឺ​ក្រោយ​ពី​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋថា មានមនុស្ស​ប្រុសស្រី​ប្រមូលផ្តុំគ្នា​លេងល្បែង ទើប​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​សហការ​ជាមួយ​ក្រុមការងារ​អនុវត្ត​ច្បាប់​ថ្នាក់​ខេត្ត ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៧​នាក់ ដែល​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ ដែល​ល្មើស​និង​វិធានការ​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង និងកសាងសំណុំរឿង​ចាត់ការ​តាមច្បាប់​៕​