ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ស្រី​តូច​៣​ឆ្នាំ​ម្នាក់​ជួប​គ្រោះ​អកុសល​ពេល​ទៅ​តាម​ម្តាយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គួរ​ឲ្យ​សង្វេគ​ណាស់ ក្មេង​ស្រី​អាយុ​០៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លា​.​ប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង

ខេត្តបន្ទាយមានជ័យ ៖ គួរ​ឲ្យ​សង្វេគ​ណាស់ ក្មេង​ស្រី​អាយុ​០៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លា​.​ប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​បឹង​សុ​ក្រំ ឃុំ​គោក​រមៀត ស្រុ​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ឡោ​ច ញ៉ា​ញ់ អាយុ ០៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​សុ​ក្រំ ឃុំ​គោ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ឪពុក​ឈ្មោះ​សេង ឡោ​ច អាយុ​២៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហេង ច​ន្ធី អាយុ​២៤​ឆ្នាំ ។

នរ​គ​បាល​បន្ត​ថា មុន​ពេល​កើតហេតុ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​ថា​កូនស្រី​បាន​ដើរ​តាម ខណៈ​ពេល​ដែល​ខ្លួន​ដើរទៅ​លេង​ផ្ទះ​អ្នក​ជិតខាង លុះ​ពេល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​បាន​មួយសន្ទុះ​ទើប​នឹកឃើញ​កូន ហើយ​មិន​បាន​ចាប់អារម្មណ៍​ថា​កូន​ចុះ​លេង​ទឹក​ប្រឡាយ​នោះ​ទេ លុះ​ពេល​ដើរមករ​កកូន​វិញ​ក៏​ប្រទះ​ឃើញ​កូន​លង់ទឹក​ប្រឡាយ​ស្លា​.​ប់​បាត់​ទៅ​ហើយ​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០​ម៉ែត្រ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា កុមារី​រង​គ្រោះ​ខាងលើ គឺជា​កូន​ទី​០២​នៅ​ក្នុង​គ្រួសារ ហើយ​ក្រោយ​ពេល​កើតហេតុ​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​អាឡោះអាល័យ​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ