ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩បន្តឆ្លង​មិនថមថយសោះក្នុងខេ​ត្តតា​កែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ចំពោះ​ស្ថានភាព​កូ​វី​ដ​​១៩​នៅ​ខេត្តតាកែវ​ ​ទោះបីជា​ប្រជាពលរដ្ឋ​យើង​ទូទៅ​ទទួល​បានការ​វ៉ាក់សាំង​គ្រប់​ៗ​គ្នា​ទៅ​ហើយ​ក៏​ដោយ ​ក៏​កា​ររីក​រាលដាលឆ្លង​នៅ​តែ​បន្ត​កើនឡើង​​មិន​បាន​ថយ​សោះ ។ ​នេះ​បើ​តាម​របាយ​ការ​ណ៍ដែល​កោះសន្តិភាព​យើង​ទទួល​បាន​ពី​មន្ទី​សុខាភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ សីហា ២០២១​ ។…

ខេត្តតាកែវ ៖ ចំពោះ​ស្ថានភាព​កូ​វី​ដ​​១៩​នៅ​ខេត្តតាកែវ​ ​ទោះបីជា​ប្រជាពលរដ្ឋ​យើង​ទូទៅ​ទទួល​បានការ​វ៉ាក់សាំង​គ្រប់​ៗ​គ្នា​ទៅ​ហើយ​ក៏​ដោយ ​ក៏​កា​ររីក​រាលដាលឆ្លង​នៅ​តែ​បន្ត​កើនឡើង​​មិន​បាន​ថយ​សោះ ។ ​នេះ​បើ​តាម​របាយ​ការ​ណ៍ដែល​កោះសន្តិភាព​យើង​ទទួល​បាន​ពី​មន្ទី​សុខាភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ សីហា ២០២១​ ។

លោក​នុ​ត ស៊ីណាត ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​បានអោយ​ដឹង​ថា​ ពេញ​មួយ​ថ្ងៃ​ទី​២៥ ​សីហា​ មានក្រុម​គ្រូពេទ្យ​នៅ​តែ​បន្ត​ធ្វើ​តេ​ស្ក​យក​សំណាក​ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកមាន​ជំងឺ​កូ​វី​ដ​នោះ​នៅ​តែ​បន្ត​រកឃើញ​មាន​ឆ្លង​មិន​ថយ​សោះ​ ក្នុង​មួយរយៈ​មកនេះ​ ។ ហើយ​ចំពោះ​អ្នក​ដែល​ធ្វើ​តេ​ស្ក​ឃើញ​មាន​ឆ្លង​ថ្មីនោះ​មាន​ចំនួន​67​នាក់​ (ស្រី​26​នាក់) ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ទៀត​ថា ​ទន្ទឹម​នឹង​ធ្វើ​តេ​ស្ករ​ក​ឃើញ​ពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថ្មី​នោះ​ នៅ​ខេត្តតាកែវ​ មាន​ប្រជា​ពលរ​ដ្ឋក៏​ដូច​ជា​ពលករ​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​២​សរុប​១៩៦​នាក់​ (ស្រី១០៣​នាក់) ។

លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​ធ្វើតេស្ត​វិជ្ជមាន​ករណី​ថ្មី មាន​ចំនួន​៦៧​នាក់ ស្រី​២៦​នាក់ នោះ ​បាន​កើតឡើង​នៅ​លើ​ស្រុក​ចំនួន​៧​ស្រុក​ ហើយ​ចំនួន​ស្រុក​ទាំង​៧​នោះ ​មាន​តែ​ស្រុក​កោះអណ្តែត​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ មាន​ចំនួន​ច្រើន​បើ​ទោះជា​ស្រុក​មួយ​នេះ​មានសំណាង​ជាងគេ​ដែល​បាន​ចាក់​វ៉ាក់សាំង​របស់​អា​មេ​រិ​ក​នោះ​តែ​ទោះបីជា​យ៉ាង​ក៏​ដោយ​លោក​ឋ​គិ​ន ភក្តី អភិបាលស្រុក​កោះអណ្តែត​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ នៅ​ក្នុងស្រុក​រហូត​ឈាន​ទៅ​បិទ​ផ្សារ​កោះ​ណ្តែ​ត​ជា​លើក​ទី​២​នោះ​គឺ​អាច​បណ្តាល​មក​ពី​អាច​ឆ្លង​មុន​វ៉ាក់សាំង​របស់​អា​មេ​រិ​កមក​ដល់​ព្រោះតែ​វ៉ាក់សាំង​ទើប​មក​ដល់​ទើបតែ​កន្លះ​ខែ​ទេ​អ​ញ្ចឹ​ង​អ្នក​ដែល​ឆ្លង​នោះ​គឺ​មិន​ទាន់​ទទួល​បាន​ចាក់​វ៉ាក់សាំង​របស់​អា​មេ​រិ​ក​ទេ​។

ស្រុក​ទាំង​៧​នោះ​មាន ៖
១-ស្រុក​សំរោង​ចំនួន ០៣​នាក់ ស្រី​០១​នាទី
២-ស្រុក​គិរីវង់ ០១​នាក់ ស្រី ០១​នាក់
៣-ស្រុក​ព្រៃកប្បាស ០៦​នាក់ ស្រី ០២​នាក់
៤-ស្រុក​អង្គរបុរី ០២​នាក់ ស្រី​០១​នាក់
៥-ស្រុក​កោះអណ្តែត ៤៨​នាក់ ស្រី ១៦​នាក់
៦-ស្រុក​ទ្រាំង ០៦​នាក់ ស្រី​០៤​នាក់
៧-ស្រុក​បូ​រី​ជលសា ០១ នាក់ ស្រី ០១ នាក់ ហើយ​ចំពោះ​អ្នកជំងឺ​កូ​វី​ដ ថ្មី​ទាំង​៦៧​នាក់​នោះ​ត្រូវ​បាន​ដាក់​អោយ​ព្យាបាល​នៅ​តាម​មន្ទី​ពេទ្យ​បង្អែក​តាម​ស្រុក ចំណែក​អ្នក​ពាក់ព័ន្ធ​បានអោយ​ធ្វើ​ច​ត្តា​ឡី​ស័ក្ក​នៅ​តាម​សាលារៀន​ដែល​នៅ​ជិត​បំផុត​។


អត្ថបទសរសេរ ដោយ