ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលមានអត្រាហក់ឡើងខ្ពស់ជាងដុល្លារស៊ីងហ្គាពួរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះជាជំងឺកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចជួបវិបត្តិ ប៉ុន្តែសម្រាប់ហាងឆេងអត្រាប្តូរប្រាក់រៀលនៅតែរឹងមាំ បើធៀបនឹងប្រាក់ប្រទេសឯទៀត ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា…

រាជធានីភ្នំពេញ ៖ ទោះជាជំងឺកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចជួបវិបត្តិ ប៉ុន្តែសម្រាប់ហាងឆេងអត្រាប្តូរប្រាក់រៀលនៅតែរឹងមាំ បើធៀបនឹងប្រាក់ប្រទេសឯទៀត ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ នេះបង្ហាញថា ប្រាក់រៀលមានប្រៀបជាងដុល្លារស៊ីងហ្គាពួរ ដែល ១ ដុល្លារស៊ីហ្គាពួរ ទិញចូលត្រឹមតែ ៣០១០ រៀល និងលក់ចេញតែ ៣០៤១ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣០១៥ រៀល ហើយលក់ចេញរហូតដល់ទៅ ៣០៤៥ រៀលឯណោះ ។

នៅថ្ងៃនេះដែរ ហាងឆេងប្រាក់ប្រទេសផ្សេងៗទៀតធៀបជាមួយនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៨ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៧៩២ រៀល លក់ចេញ ៤៨៤០ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៤៨ រៀល លក់ចេញ ២៩៧៨ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៧ រៀល លក់ចេញ ៣៧៤៤ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៨ រៀល លក់ចេញ ៣៥១ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

                                         

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ