ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនជួបបញ្ហាខ្វះខាតស្បៀង ក្នុងកំឡុងពេល​ធ្វើចត្តាឡីស័ក ពិសេសនៅក្នុងតំបន់ហាមឃាត់ សូមទាក់ទងទៅអាជ្ញាធរ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អមដំណើរ​ដោយលោក ហ៊ឹល…

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អមដំណើរ​ដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាល​ក្រុង​សិរី​សោ​ភ័ណ បាននាំយកអំណោយ ជាស្បៀងអាហារ​  ទៅចែកជូនពលរដ្ឋចំនួន ៣២៤គ្រួសារ ដែល​កំពុងស្ថិតនៅ “តំបន់ក្រហម” ជាតំបន់បិទខ្ទប់នៅភូមិពង្រ សង្កាត់កំពង់​ស្វាយ ក្រុង​សិ​រី​សោ​ភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ឯកឧត្តម អ៊ុំ រាត្រី លើកឡើងថា បើ​បងប្អូន ជួបបញ្ហា​ខ្វះខាត​ស្បៀង​ ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ពិសេសនៅក្នុងតំបន់ហាមឃាត់នេះ សូម​ទាក់ទងទៅអាជ្ញាធរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងថា ក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ សូមបងប្អូនចូលរួម​ថែរក្សា​សុខភាពឲ្យបានល្អ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវិធានការសុខាភិបាលក្នុងពេលធ្វើចត្តាឡីស័ក។  ជាមួយគ្នានោះ ដោយ​មានការគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែង​តែចាត់ឲ្យក្រុមការងារនាំយកអំណោយមកចែកជូនដល់បងប្អូនពលរដ្ឋ សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃ ពិសេសក្នុង​ដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ពិសេសសម្តេចមិនដែលទុកបងប្អូនណាម្នាក់ ចោល​ឡើយ  សម្តេចតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនទោះក្នុងដំណាក់កាលណាក៏ដោយ។  មួយវិញទៀត​ បើសិនបងប្អូន​ជួប​បញ្ហា​ខ្វះខាត​ស្បៀង ក្នុង​កំឡុង​ពេលធ្វើចត្តាឡីស័ក​ ពិសេស​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នេះ សូមទាក់ទង់ទៅអាជ្ញាធរ  ដើម្បី​ធ្វើការ​ដោះស្រាយជូនឲ្យបានទាន់ពេលវេលា៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ