ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​០៦​នាក់​ថែម​ទៀត និង​ប៉ះពាល់​ផ្ទាល់​៤៣​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៦​នាក់ ស្រី​០៤​នាក់ «​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​-១៩​ចំនួន​០១​នាក់…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៦​នាក់ ស្រី​០៤​នាក់ «​ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​-១៩​ចំនួន​០១​នាក់ លើ​អ្នក​សង្ស័យ​០៣​នាក់ លើ​អ្នក​ធ្វើ​ដំណើរ​មក​ចូល​ខេត្ត​០១​នាក់ «​វិជ្ជមាន​កូ​វី​ដ​-១៩»​។ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​៤៣​នាក់​។ ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​០៦​នាក់ ស្រី​០៤​នាក់ ជា​សះស្បើយ​ថ្មី​០៧​នាក់​ស្រី​០៤​នាក់ ករណី​ស្លាប់​ថ្មី​០១​នាក់​។ ស្ត្រី​ឈ្មោះ ព្រាប យ៉ែ​ម អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ បាន​ទទួលមរណភាព​នៅ​គេហដ្ឋាន កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២១ ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​រហ័ស​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​។

តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​។ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​៥,៤៨៥​នាក់ ស្រី​៣,០០១​នាក់ ជា​សះស្បើយ​សរុប ៥,១៨២​នាក់ ស្រី​២,៨៤៦​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​១៨៧​នាក់ ស្រី​៧០​នាក់​។ ករណី​ស្លាប់​កើនឡើង​១២៩​នាក់ ស្រី​៨២​នាក់​។ ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​០៦​នាក់ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ​០២​នាក់ ទៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​ចំនួន​០២​នាក់ បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ក្រុង​បា​វិត​ចំនួន​០១​នាក់ នៅផ្ទះ​ម្នាក់​។

និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ចូរ​មានការ​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ #​កូ​វី​ដ​១៩(#COVID-19) ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​។ សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ