ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​រំលោ.ភ​សម្លា.ប់​ក្មេង​ស្រី​សិស្សសាលា​អាយុ​១៤​ឆ្នាំ ឃាតករ​ពិតប្រាកដ​ត្រូវ​ចាប់ខ្លួន ឯ​បុរស​២​នាក់​ថ្ងៃមុន​ត្រូវ​ដោះ​លែង

8 ឆ្នាំ មុន

ខេត្តកំពត ​៖ ករណី​​អំពើ​ឃាតក.ម្ម​រំលោ.ភ​សម្លា.ប់​កុមារី​​ជា​សិស្សសាលា​ម្នាក់​​អាយុ​១៤​ឆ្នាំ​ ដែល​ឃាតករ​បាន​​សម្លា.ប់​បំបិទ​ភ​ស្ថុ​តាង​កាល​ពី​យប់​ថ្ងៃ​ទី​១៨ មករា ​២០១៦ ​ស្ថិត​នៅ​​ចំណុច​ភូមិ​ត្រពាំង​​គុយ ឃុំ​ល្បើក ស្រុក​ឈូក​នោះ ​ពេល​នេះ​សមត្ថកិច្ច​​បាន​ស្រាវជ្រាវ​

​ខេត្តកំពត ​៖ ករណី​​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់​កុមារី​​ជា​សិស្សសាលា​ម្នាក់​​អាយុ​១៤​ឆ្នាំ​ ដែល​ឃាតករ​បាន​​សម្លាប់​បំបិទ​ភ​ស្ថុ​តាង​កាល​ពី​យប់​ថ្ងៃ​ទី​១៨ មករា ​២០១៦ ​ស្ថិត​នៅ​​ចំណុច​ភូមិ​ត្រពាំង​​គុយ ឃុំ​ល្បើក ស្រុក​ឈូក​នោះ ​ពេល​នេះ​សមត្ថកិច្ច​​បាន​ស្រាវជ្រាវ​និង​ស៊ើប​អង្កត​យ៉ាង​ដុតដៃដុតជើង​ រហូត​ដល់​ថ្ងៃ​ទី​២៥ ​មករា​នេះ ​​បាន​វែកមុខ​​រក​​​ឃាតករ​ឃើញ​ហើយ​ គឺជន​សង្ស័យ​ឈ្មោះ​សាត​​ណូ ​អាយុ​២៤​ឆ្នាំ ​ដែល​មាន​​ផ្ទះ​នៅ​ជិត​ផ្ទះរបស់ក្មេងស្រី​រងគ្រោះ​ មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​​ពី​គ្នា ហើយ​​ដើមហេតុ​ គឺ​មក​ពី​រឿង​​គំនុំ​រវាង​​ជនសង្ស័យ​ និងក្មេងស្រី​​​​រង​គ្រោះ​។

លោក​វរ​សេនីយឯក គង់ សុ​ខន​ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌកម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​​ឱ្យ​ដឹងថា ជុំវិញ​ករណី​រំលោភ​​សម្លាប់​លើ​កុមារី​ជា​សិស្សសាលា​អាយុ​១៤​ឆ្នាំ​នេះ​ ដំបូងក្រោយ​ពី​កើតហេតុ​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ នាំ​មក​កាន់​​ស្នងការ​ខេត្ត​ ដើម្បី​ធ្វើការ​សាកសួរ ​ម្នាក់​​ឈ្មោះ​ថន រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និងម្នាក់​ទៀត​​ឈ្មោះ​ទូច ច​ន្ថា ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ​ ដែល​ការ​​ឃាត់ខ្លួន​​​ទាំង​ពីរ​នាក់​ជា​បន្តបន្ទាប់​នាំ​មក​កាន់​ស្នងការ​ខេត្ត​នេះ​ គឺ​ដោយ​ផ្អែក​លើ​វត្ថុ​តាង​ ម្នាក់​ជា​ម្ចាស់​ស្បែក​ជើង​ម្ខាង ​ដែល​ចោល​នៅ​ជិត​កន្លែង​កើតហេតុ​ រីឯ​ម្នាក់​ទៀត​បងស្រី​ជន​រង​គ្រោះ​ថា ​មុន​កើតហេតុ​​បុរសនេះ​មាន​បារី​ហ្វី​ន​នៅ​ក្នុង​ហោ​ប៉ៅ ហើយ​ឃើញ​កញ្ចប់​បារី​ហ្វី​ន​នៅ​កន្លែង​កើត​ហេតុ​ ។ បុរស២​នាក់​ ដែល​សមត្ថកិច្ច​នាំ​មក​ស្នងការ​ធ្វើការ​សាកសួរ​នោះ​ឃើញ​ថា​ មិន​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​ខាងលើ​​នេះ​ទេ ហើយ​លោក​ឧត្តមសេនីយត្រី​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ​ ស្នងការ​ខេត្ត ក៏​បាន​សុំ​យោបល់​ទៅ​ព្រះរាជអាជ្ញា​សុំ​ឱ្យ​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។