ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុនចំណី​សត្វស៊ី​ភី៣​នាក់​ ​លួច​ចំណី​សត្វ​លក់​ត្រូវ​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ចំណី​សត្វ​ស៊ី​ភី​​ចំនួន​៣​នាក់​ ក្នុង​ចំណោម​បក្ស​ពួក​៤នាក់ តាម​បណ្ដឹង​​ប្រធាន​ក្រុមហ៊ុន​ខាងលើ ដែល​បាន​ប្តឹង​ចោទប្រកាន់​ថា

ខេត្តកណ្តាល ​៖ កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ចំណី​សត្វ​ស៊ី​ភី​​ចំនួន​៣​នាក់​ ក្នុង​ចំណោម​បក្ស​ពួក​៤នាក់ តាម​បណ្ដឹង​​ប្រធាន​ក្រុមហ៊ុន​ខាងលើ ដែល​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាពលួច​​​ចំណី​សត្វ​ពី​ក្រុមហ៊ុនយក​ទៅ​លក់​ជា​បន្តបន្ទាប់​ចំនួន​៣​លើក​ ​ត្រូវ​បាន​ក្រុមហ៊ុន​ដឹង​តាមរយៈ​ម៉ាស៊ីនតាម​ដា​ន​GPS ​​កាលពី​វេលា​ម៉ោងជិត​១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​ចំណី​សត្វ​CP​ ​នៅ​ក្នុងភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​។​

​ជន​សង្ស័យ​ទាំង​៤នាក់ ​មាន​ ​១-​ឈ្មោះ ហង់ សុភា​រ៉ា អាយុ៣៤​ឆ្នាំ​ ជា​បុគ្គលិក​ផ្នែក​គ្រប់គ្រងចំណី​សត្វ ស្នាក់​នៅ​ក្នុងភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល​​ ២-​ឈ្មោះ ទឹម ដែន ​អាយុ២៨​ឆ្នាំ ជា​អ្នកបើកបររថយន្ត​ដឹក​ចំណី​សត្វ​ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ​៣-​ឈ្មោះ​ ខុន សុ​ខន អាយុ៣៤​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវកន្លែង​នាំ​ចេញ​ចំណី​សត្វ​ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ផ្ចឹក​ទី​១ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ​និង​៤-​ឈ្មោះ ម៉ក់ វុ​ទ្ធី អាយុ៣៥​ឆ្នាំ ​ជា​អ្នក​ទទួល​ចំណី​សត្វយក​ទៅ​លក់​ ស្នាក់​នៅ​ក្នុងភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​(​កំពុង​រត់គេច​ខ្លួន) ​។

មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន កម្លាំង​​​ដកហូត​បាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8907 មួយ​គ្រឿង ​។ ​ចំណែក​អ្នក​ចេញ​មុខ​ប្ដឹង​ឲ្យ​ឃាត់ខ្លួន​ ឈ្មោះ សំ សៅ​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អនុប្រធានក្រុមហ៊ុន​ផលិត​ចំណី​សត្វ​CP មាន​ទីលំនៅ​ក្នុង ភូមិ​រការ​ធំ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

នៅ​វេលា​កើតហេតុ​ខាងលើ​ តំណាង​ក្រុមហ៊ុន​​បាន​​ត្រួត​ពិនិត្យ​មើល​ចំណី​សត្វ​​ក្នុង​ឃ្លាំងឃើញ​​​បាត់​​អស់​មួយ​ចំនួន ​​​មានការ​សង្ស័យ​ ​ក៏​ឆែក​កាមេរ៉ា​សុវត្ថិភាព​​​ឃើញ​​រថយន្ត​ខាងលើ​បើក​ចូល​ទៅ​ដឹក​ចំណី​សត្វនៅ​ក្នុង​ឃ្លាំង​ខុស​វេន ទើបបាន​ដឹង​ថា​ក្រុម​ជនសង្ស័យ​ជា​អ្នក​លួច​ បន្ទាប់​មក​បានតាមដាន​តាម​​ប្រព័ន្ធម៉ាស៊ីនGPS​ទៀត​ ទើបបាន​ដឹង​ពី​ទីតាំង​ដែល​រថយន្ត​នោះ​កំពុង​ដឹក​ចំណី​សត្វ​យក​ទៅ​លាក់ទុក ហើយ​ក៏​​ប្តឹង​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង ​៕