ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ ៤ ចំណុច ដើម្បីក្លាយជាកំពូលអ្នកលក់

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើអ្នកចង់ក្លាយជាអ្នកលក់ពូកែទេ ? មិនថាលក់អ្វី លក់ផ្ទះ លក់ឡាន លក់សេវាកម្ម គេត្រូវការជំនាញ និងពេទ្យកោសល្យក្នុងការលក់…

រាជធានីភ្នំពេញ ៖ តើអ្នកចង់ក្លាយជាអ្នកលក់ពូកែទេ ? មិនថាលក់អ្វី លក់ផ្ទះ លក់ឡាន លក់សេវាកម្ម គេត្រូវការជំនាញ និងពេទ្យកោសល្យក្នុងការលក់ ។ ការនិយាយផ្នែកសំខាន់នៅក្នុងការលក់ ។ ឧកញ៉ា គីម ហ៊ាង  ដែលល្បីឈ្មោះក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា នៅក្នុងជីវិតការលក់សំខាន់ជាងគេ ។ ចេះលក់ទើបក្លាយជាអ្នកមានហើយអ្នកមានអាចចេះជំនាញច្រើនយ៉ាង តែមិនអាចខ្វះជំនាញលក់នោះឡើយ ។ 

តើធ្វើយ៉ាងម៉េចដើម្បីក្លាយជាអ្នកកំពូលអ្នកលក់ អ្នកជំនួញដីធ្លីល្បីរូបនេះ នឹងបង្ហាញពីគន្លឹះ ៤ យ៉ាង ដើម្បីក្លាយជាកំពូលអ្នកលក់ ។ អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកបណ្ឌិត គីម ហ៊ាង ថាដើម្បីក្លាយជាអ្នកលក់ពូកែ ទី ១ ត្រូវស្គាល់ពីគុណប្រយោជន៍និងគុណតម្លៃរបស់ផលិតផល ឬសេវាកម្មដែលយើងលក់ ។ ទី ២ ត្រូវស្គាល់អំពីអ្នកទិញ នៅចំណុចនេះលោកថា សំដៅទៅលើអ្នកដែលចង់ទិញពិតប្រាកដ គឺអ្នកលក់ត្រូវទៅរកអ្នកណាដែលមានលុយ និងចង់ទិញរបស់ដែលអ្នកត្រូវលក់ ។ រកអតិថជនឲ្យចំ កុំឲ្យខាតពេលជាមួយអ្នកដែលមិនមានលុយហើយក៏មិនចង់ទិញ ។

ចំពោះចំណុចទី ៣ ត្រូវស្គាល់ពីចំណេះដឹងខ្លួនឯង ៖ ជាឧទាហរណ៍ថា យើងទើបប្រឡូកវិស័យដីធ្លីថ្មីៗតែចង់លក់ដីដែលមានតម្លៃរាប់លានហើយមិនស្គាល់អ្នកមានលុយរាប់លានផង ។ និងទី ៤ ដើម្បីក្លាយជាកំពូលអ្នកលក់ គឺត្រូវស្គាល់ដៃគូប្រកួតប្រជែងឱ្យបានច្បាស់ ។ 

ប្រធានក្រុមហ៊ុន KW Cambodia លោក គីម ហ៊ាង បន្ថែមថា នៅក្នុងវិស័យដីធ្លី បើសិនចង់លក់ដីដែលមានតម្លៃ ៥ លានដុល្លារ សួរថា តើយើងបានស្គាល់អ្នកដែលមានលុយ ១០ លានដុល្លារឡើងទៅប៉ុន្មាននាក់ ហើយបើសិនជាមិនស្គាល់សូម្បីតែម្នាក់ទោះបីប្រកាសលក់យ៉ាងណាក៏មិនដាច់ដែរ ។ 

ឧកញ៉ាអចលនទ្រព្យខាងលើលើកឡើងថា នៅក្នុងសាលាមនុស្សម្នាក់ៗសុទ្ធតែទទួលបានជំនាញ និងចំណេះដឹងរៀងខ្លួន ប៉ុន្តែនៅក្នុងការចេញប្រឡូកខាងក្រៅ បើសិនជាអ្នកចង់ក្លាយជាអ្នកមានអ្នកពូកែ អ្នកត្រូវតែខ្លាំងលើជំនាញលក់ ។ លោកថា ៖« ជំនាញដែលអ្នកមានត្រូវចេះនោះ គឺសឹងតែគ្រប់ជំនាញទាំងអស់ ប៉ុន្តែជំនាញដែលសំខាន់ជាងគេ គឺជំនាញនៃការលក់ និងអាចនិយាយបានថា ចេះលក់ទើបអាចក្លាយជាអ្នកមានបាន» ។ លោកបន្ថែមថា បើសិនជាការគ្រប់គ្រងល្អ ផ្នែកគណនេយ្យល្អ សេវាកម្មល្អ ទំនិញល្អ តែខ្វះអ្នកលក់ពូកែ គឺមិនអាចលក់ទំនិញនោះចេញបានទេ ដូច្នេះដើម្បីឱ្យក្រុមហ៊ុនខ្លាំង ក្រុមហ៊ុនរីកចម្រើន គឺត្រូវមានក្រុមមួយខ្លាំង គឺក្រុមផ្នែកលក់ ។ អ្នកខ្លះមានសញ្ញាបត្រធំផ្នែកលក់ពីសាលាល្អៗ ប៉ុន្តែមិនប្រាកដថាពូកែលក់នៅខាងក្រៅនោះទេ មានសញ្ញាបត្រមិនស្មើនឹងមានសញ្ញាឃើញ ការអនុវត្តនៅខាងក្រៅ គឺមានសារសំខាន់ណាស់ក្នុងអាជីពការងារ ។ « ការលក់ដែលពូកែ គេមើលទៅលើលទ្ធផលមិនសំដៅលើទ្រឹស្តីទេ ។ អ្នកខ្លះពូកែខាងទ្រឹស្ដីណាស់ និយាយមួយព្រឹកទល់ល្ងាចក៏មិនអស់ដែរ ប៉ុន្តែសួរថា មួយឆ្នាំចុងក្រោយនេះលក់ចេញបានលុយប៉ុន្មាន បើសិនជាអ្នកណាលក់ចេញបានលុយច្រើនជាងអ្នកនោះហើយជាអ្នកខ្លាំងខាងលក់» ៕