ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងដុល្លារអូស្ត្រាលីហក់ឡើងខ្ពស់ជាងប្រាក់រៀល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារអូស្ត្រាលីមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារអូស្ត្រាលីមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៧ រៀល ហើយលក់ចេញរហូតដល់ ២៩៩៦ រៀល ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៦០ រៀល និងលក់ចេញតែ ២៩៩០ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលក្នុងនោះរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៨ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៨០១ រៀល លក់ចេញ ៤៨៤៩ រៀល និង ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៧ រៀល លក់ចេញ ៣៧៤៤ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៥០ រៀល លក់ចេញ ៣៥៣ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៥ រៀល លក់ចេញ ៣០៤៥ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

                     

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ