ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម​ខេត្តកំពង់ឆ្នាំង អប់រំ ផ្សព្វផ្សាយ និងព្យាបាល​សត្វគោ កើតជំងឺដុំពក នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពី​​ផ្ទុះជំងឺដុំពកលើសត្វគោរ​បស់​​ប្រជាពលរដ្ឋ នៅក្នុងភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល…

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពី​​ផ្ទុះជំងឺដុំពកលើសត្វគោរ​បស់​​ប្រជាពលរដ្ឋ នៅក្នុងភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានសហការ​ជាមួយមន្ត្រីពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ទៅពិនិត្យស្ថានភាពជំងឺឆ្លងនោះ​ ព្រមទាំងធ្វើពិធីផ្សព្វផ្សាយ និងព្យាបាលជំងឺសត្វគោ ជូនបងប្អូនប្រជាពលរដ្ឋ។

លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍​ ផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋ ដែលមានសត្វគោ កើតជំងឺដុំពកក្រោមស្បែក សូម ព្យាបាល និងថែរក្សា ដាក់ដាច់ដោយឡែកពីគេ ដើម្បីការពារ​ជំងឺឆ្លង។

លោកបានបញ្ជាក់ថា ជំងឺដុំពកក្រោមស្បែក គឺមានលក្ខណៈកាចសាហាវ ដែលអាចបណ្ដាលឱ្យគោរបស់បងប្អូនប្រជាពលរដ្ឋ ងាប់បាន បើបងប្អូន មិនយកចិត្តទុកដាក់ព្យាបាល និងថែរក្សាទាន់ពេលវេលាទេនោះ​។

ដោយហេតុនេះហើយ សូមបងប្អូនធ្វើទ្រុង និងដាក់ឲ្យសត្វគោដេកមានទួលសុវត្ថិភាព ជាមួយគ្នាក៏ត្រូវ បាញ់ថ្នាំសម្លាប់មេរោគ នៅតាមក្រោល ផងដែរ។

ជាមួយនឹងការផ្សព្វផ្សាយនេះ មន្ត្រីជំនាញពេទ្យសត្វ ក៏ចែកជូនបងប្អូន ប្រជាពលរដ្ឋនូវថ្នាំព្យាបាល និង​ប្រាប់ពីវិធីព្យាបាល​ដោយខ្លួនឯង ជូនពួកគាត់ផងដែរ។

ដោយឡែក សម្រាប់ថ្ងៃនេះ គឺមន្ត្រីជំនាញបានព្យាបាលជំងឺសត្វគោណា ដែលមានលក្ខណៈធ្ងន់ ហើយ​សល់ប៉ុន្មាន បងប្អូន​អាច​ព្យាបាលដោយខ្លួនឯងបាន តាមការណែនាំរបស់មន្ត្រី​ជំនាញ​ពីវិធីលាងរបួស ពីវិធីលាបថ្នាំ វិធីច្រកថ្នាំ និងចាក់ថ្នាំ ជាដើម​។

សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ ក្នុងភូមិ ដែលបានចូលរួមស្តាប់​ការពន្យល់ណែនាំពួកគាត់ មានសត្វគោ សរុបមានចំនួន ២១២​ក្បាល ក្នុងនោះ កំពុងកើតជំងឺដុំពកលើស្បែក ចំនួន ៨៩​ក្បាល មន្ត្រីជំនាញបានព្យាបាល បានមួយចំនួនធំ និងសល់ប៉ុន្មាន ទុកឱ្យបងប្អូនជាបាលដោយខ្លួនឯង។

ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញពេទ្យសត្វ ក៏បានរបាញ់ថ្នាំ តាមក្រោលគោរបស់ប្រជាពលរដ្ឋ បាន ១២​ក្រោលផងដែរ៕  ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ