ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ចូលដល់ការដ្ឋានសំណង់អាចប៉ះពាល់ជីវភាពកម្មករ តែមិនប៉ះពាល់តម្លៃផ្ទះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាជ្ញាធរក្រុងភ្នំពេញបានកំពុងរឹតបណ្តឹងសុវត្ថិភាពនៅតាមការដ្ឋានសំណង់នានានៅក្រុងភ្នំពេញ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានជាច្រើនកើតមានលើកកម្មករសំណង់ ជាពិសសតាមការដ្ឋានបុរី ។ ប្រពភពពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ថា នៅថ្ងៃទី ២៥…

រាជធានីភ្នំពេញ ៖ អាជ្ញាធរក្រុងភ្នំពេញបានកំពុងរឹតបណ្តឹងសុវត្ថិភាពនៅតាមការដ្ឋានសំណង់នានានៅក្រុងភ្នំពេញ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានជាច្រើនកើតមានលើកកម្មករសំណង់ ជាពិសសតាមការដ្ឋានបុរី ។ ប្រពភពពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ថា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា លី ហួរ ប្រធាន បានប្រជុំជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធក្នុងខណ្ឌទាំង ១៤ ព្រមទាំងម្ចាស់ការដ្ឋានសំណង់ផងដែរ ។សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាថា ផ្អែកតាមការវាយតម្លៃលើសភាពការណ៍វិវឌ្ឍថ្មីនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នារយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្តបន្ទាប់ ក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិត កំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងអត្រាប្រឈមខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការរឹតបន្តឹងឲ្យកាន់តែមានប្រសិទ្ធភាព ។

ដោយមើលឃើញអត្រានៃការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមការដ្ឋានសំណង់គ្រប់ប្រភេទហាក់មានអត្រាខ្ពស់គួរឲ្យព្រួយបារម្ភ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ បានសម្រេចដាក់ចេញនូវវិធានការណ៍ ១៤ ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៅការដ្ឋានសំណង់ ។

អ្នកជំនួញខាងអចលនទ្រព្យនៅតែសុទិដ្ឋនិយមថា ទោះកូវីដ ១៩ ចូលដល់ការដ្ឋានសំណង់ តែមិនអាចធ្វើឲ្យតម្លៃផ្ទះចុះថ្លៃនោះ អាចត្រឹមបង្អាក់ដល់សកម្មភាពសាងសង់ និងប៉ះពាល់ជីវភាពកម្មករសំណង់ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ