ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វឿ​ន ​ប៉ះ​​ បឺត សង្ឃឹម ​ខណ​:​ឡុ​ង សុ​ភី​ ណាត់​ប្រកួត​សងសឹក​​គឹ​ម វាសនា ​ម្ដងទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គណ​:​កម្ម​ការ​ប្រកួត​បាន​រៀបចំ​ឱ្យ​កីឡាករ​វ៉ា​ន់ វឿ​ន មានឱកាស​បាន​ជួប​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​បឺត

រាជធានី​ភ្នំពេញ​ ៖ គណ​:​កម្ម​ការ​ប្រកួត​បាន​រៀបចំ​ឱ្យ​កីឡាករ​វ៉ា​ន់ វឿ​ន មានឱកាស​បាន​ជួប​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​បឺត សង្ឃឹម ​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ម្ដងទៀត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ ទី​២៨​ សីហា​។ បើ​តាមតែ​គេ​ធ្លាប់​ដឹង​ទាំង​លើក​នេះ​ទៀត​គឺជា​លើក​ទី​៥​ហើយ​ ដែល​គេ​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ ។​

កាលពី​ជំនួប​លើក​ទី​១​ពាក់កណ្ដាល​ឆ្នាំ​២០២០ ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​ បឺត សង្ឃឹម ធ្លាប់​ជួប​នូវ​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​ចាញ់​ពិន្ទុ​វ៉ា​ន់ វឿ​ន ​ធ្លាក់​មក​នៅ​ត្រឹម​ជា​ម្ចាស់​ជើងឯក​រង​ ។ ​ប៉ុន្តែ​សម្រាប់​ការ​ប៉ះ​៣​លើក​ក្រោយ​ៗ​ទៀត​បឺត សង្ឃឹម​បាន​ផ្ដួល​វ៉ា​ន់ វឿ​ន ​ជា​បន្តបន្ទាប់​ ។​ ដោយឡែក​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ​។​

ដោយសា​តែ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​មកនេះ​ វ៉ា​ន់ វឿ​ន​ យី​អ៊ុ​ន​របស់​គេ​មិនសូវ​ល្អ​ទាល់តែ​សោះ​ ចាញ់​ច្រើន​ជាង​ឈ្នះ ខ​ណះ​បឺត សង្ឃឹម ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ​ ។ ​ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន គេ​មិន​ហ៊ាន​មើល​ស្រាល លើ​កីឡាករ​វ៉ា​ន់​បឿន​និ​ងោះ​ដែរ ព្រោះ​អី​កីឡាករ រូប​នេះ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ល្បីឈ្មោះ​មួយ​រូប​មានបទពិសោធន៍​ពេញ​ខ្លួន​។​

ចំណែក​បឺត សង្ឃឹម​ វិញ​គេ​នៅ​តែ​ស​សើរ​មិន​ដាច់​ពី​មាត់​ថា​វ៉ា​ន់ បឿន ​ផ្លែ​កែង​និង​ជង្គង់​ល្អ​ខ្លាំង​ណាស់​មិន​អាច​ប្រ​ហេ​សបាន​ឡើយ​។

រីឯ​កីឡាករ​ឡុ​ង សុ​ភី​ ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​គឹ​ម វាសនា​ ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​លើក​នេះ​ដោយសា​តែ ឡុ​ង សុ​ភី​ មិន​អស់ចិត្ត​ក្រោយ​ពី​ចាញ់​សន្លប់​កាលពី​ប៉ុន្មាន​ខែ​មុន​។

តាម​ពិត​គូ​នេះ​បាន​ណាត់​ប្រកួត​គ្នា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ច្រើន​តែ​ឃ្វាង​ ។ ​ដូច្នេះ​លើក​នេះ​បើ​តាមតែ​គេ​ដឹង​ប្រហែលជា​មិន​ដូច​មុន​ទៀត​ឡើយ ​។ ​គ្រាន់តែ​មិន​អាច​ទាយ​ទុក​មុន​ថា​ឡុ​ង សុ​ភី ​សងសឹក​បាន​សម្រេច​ឬ​អត់​នោះ​ទេ​។​ គឹ​ម វាសនា​ ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​កម្លាំង​ក៏​នៅ​ខ្លាំង អន់​ល្បិច​ប្រយុទ្ធ​បន្តិច​ប៉ុណ្ណោះ​ ។​ រីឯ​ឡុ​ង សុ​ភី​ មាន​ល្បិច​ប្រយុទ្ធ​ខ្ពស់ ស្នៀត​កែង​និង​ជង្គង់​ល្អ តែបើ​និយាយ​ពី​កម្លាំង​វិញ​ខ្សោយ​ជាង​មុន​ឆ្ងាយ​ណាស់​ ។ ​ដូច្នេះ​បើសិនជា​គេ​ចង់​ផ្ដួល​គឹ​ម វាសនា​មិន​អាច​ពន្យា​ពេល​ដល់​ទឹក​ទី​៥​បាន​ឡើយ បើ​ហ៊ាន​តែ​អូស​បន្លាយ​អាច​នឹង​ចាញ់​មិន​ខាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ