ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកាជាង ៧៨ លានដុល្លារគ្រោងយកមកស្តារផ្លូវជាតិលេខ ៤៨ ភ្ជាប់កម្ពុជា ទៅថៃ និងភូមា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្លូវលេខ ៤៨ ភ្នំពេញ ទៅខេត្តកោះកុង ដែលត្រូវស្តារឡើងវិញក្នុងពេលឆាប់ៗនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN…

រាជធានីភ្នំពេញ ៖ ផ្លូវលេខ ៤៨ ភ្នំពេញ ទៅខេត្តកោះកុង ដែលត្រូវស្តារឡើងវិញក្នុងពេលឆាប់ៗនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា ត្រង់ក្រុងដាវ៉េ (Dawai) ។ តាមបណ្តោយផ្លូវជាតិលេខ ៤៨ នេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ កន្លែង គឺ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេសស៊ួយឆេង  តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង  និងតំបន់សេដ្ឋកិច្ចពិសេសរតនា  ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ ។

ក្រសួងសាធារណការ និងដឹកជញ្ជួនបានបញ្ជាក់ថា គម្រោងស្តារផ្លូវជាតិលេខ ៤៨នេះ នឹងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូន បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ  ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង ។

ថវិកាសរុបជាង ៧៨ លានដុល្លារនឹងយកមកប្រើប្រាស់សម្រាប់ស្តារផ្លូវដ៏មានសក្តានុពលនេះ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ ៤៨ នេះ បានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ដោយមានវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងធាសារណការ និងដឹកជញ្ជួន ភ្ជាប់ទៅភាគីពាក់ព័ន្ធចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ នេះឡើង ។ ជាមួយគ្នានេះឯកឧត្តម បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ