ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់វ៉ាក់សាំងហើយ ឆ្លងដែលតា ទៀត វានឹងទៅជាយ៉ាងណា?

2 ខែ មុន

អន្តរជាតិ​៖ អ្នកចូលមន្ទីរពេទ្យ ចំនួនរហូតដល់ ៩៧ភាគរយ គឺជាអ្នកមិនបានចាក់វ៉ាក់សាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេក៏នៅតែសង្កេតឃើញថា មានមនុស្សខ្លះ នៅតែឆ្លងមេរោគបំប្លែងថ្មី ដែលតា…

អន្តរជាតិ​៖ អ្នកចូលមន្ទីរពេទ្យ ចំនួនរហូតដល់ ៩៧ភាគរយ គឺជាអ្នកមិនបានចាក់វ៉ាក់សាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេក៏នៅតែសង្កេតឃើញថា មានមនុស្សខ្លះ នៅតែឆ្លងមេរោគបំប្លែងថ្មី ដែលតា បើទោះ​បីជាពួកគេ បានចាក់វ៉ាក់សាំងហើយក្តី។

តើនឹងមានអ្វីកើតឡើង ចំពោះអ្នកចាក់វ៉ាក់សាំងហើយ ប៉ុន្តែបានឆ្លងមេរោគដែលតា? តើពួកគេ នឹងមាន រោគសញ្ញាអ្វីខ្លះ?

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក បានអោយដឹងថា ក្អក ឈឺក្បាល ឈឺក ឈឺសាច់ដុំ និង​ក្តៅខ្លួន អាចជាសញ្ញានៃការឆ្លងមេរោគ ដែលតា ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងហើយ។

អ្នកចាក់វ៉ាក់សាំងហើយ ជាទូទៅ គឺមិនមានរោគសញ្ញាធ្ងន់ធ្ងរ និងឈឺ រហូតដល់ចូលមន្ទីរពេទ្យឡើយ។ នេះដោយសារតែប្រសិទ្ធ​ភាពរបស់វ៉ាក់សាំង៕

វីន