ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង J & J មានប្រសិទ្ធភាពប្រឆាំងមេរោគ ដែលតា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ វ៉ាក់សាំងអាមេរិក Johnson & Johnson ( J & J )…

ភ្នំពេញ៖ វ៉ាក់សាំងអាមេរិក Johnson & Johnson ( J & J ) មានប្រសិទ្ធភាពប្រឆាំងមេរោគបំប្លែងថ្មីដែលតា ជាងមេរោគបំប្លែងថ្មី បែលតា ទៅទៀត។ នេះបើតាមការសិក្សាស្រាវជ្រាវដ៏ធំបំផុតមួយ នៅអាហ្វិ្រ​ក​។

ការសិក្សាស្រាវជ្រាវបង្ហាញថា វ៉ាក់សាំង J&J នេះ គឺមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មីដែលតា ៧១ភាគរយ នៅក្នុងការទប់ស្កាត់ មិនអោយមានការចូលដេកមន្ទីរពេទ្យ ខណៈដែលវាមានប្រសិទ្ធភាព ប្រឆាំងនឹងមេរោគបំប្លែងថ្មី បែលតា ចំនួន ៦៧ភាគរយ។ នេះជាការរកឃើញនៃការសិក្សាស្រាវជ្រាវមួយ ទៅលើមនុស្ស ៤៨០០០០នាក់ នៅអាហ្វ្រិក ដែលជាបុគ្គលិកសុខាភិបាល។

ការសិក្សាស្រាវជ្រាវនៅអាហ្វ្រិកនោះ ក៏បានរកឃើញដែរថា វ៉ាក់សាំងអាមេរិកនេះ អាចទប់ស្កាត់ការស្លាប់ ដោយសារមេរោគបំប្លែងថ្មី ដែលតា ដល់ទៅ ៩៦ភាគរយ។

មេរោគដែលតា កំពុងបង្កការគំរាមកំហែងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។

ព័ត៌មានអំពីប្រសិទ្ធ​ភាពរបស់វ៉ាក់សាំងនេះ ប្រឆាំងនឹងមេរោគដែលតា អាចជាដំណឹងល្អមួយ សម្រាប់ប្រជាជនកម្ពុជា ដែលបានចាក់វ៉ាក់សាំងជាជំនួយអាមេរិកជាង ១លានដូស​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ