ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អនុវត្ត​វិធានការ​ក្តៅ​ ខណៈ​ក្រុង​ស្ទឹង​ត្រែង​បន្ត​ការ​បិទ​​ខ្ទប់​​៧​​ថ្ងៃ​​ទៀត

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​ខេត្ត​សហ​ការ​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល លោក អ៊ុ​ង សូ​វៀត…


ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​ខេត្ត​សហ​ការ​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល លោក អ៊ុ​ង សូ​វៀត បាន​ចុះ​រឹត​បន្តឹង​លើ​អាជីវករ​លក់ដូរ​ចល័ត និង​តាម​ផ្ទះ ដែល​ពុំ​ទាន់​ចូលរួម​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ ខណៈ​ជំងឺ​កូ​វី​ដ​១៩​និង​មេរោគ​បំ​ម្លែ​ង​ថ្មី ដែល​តា​កំពុង​ឆ្លងរាលដាលជា​ខ្លាំង
នេះ ។

បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤​ សីហា ​នេះ​ គឺជា​ថ្ងៃ​ដែល​ត្រូវ​បញ្ចប់​នៃ​ការ​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង តែ​ដោយសារ​ស្ថានភាព​នៃ​ជំងឺកូ​វី​ដ ​១៩​នៅ​តែ​បន្ត​រក​ឃើញ​លើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​មេរោគប​ម្លែ​ង​ថ្មី ប្រភេទ​ដែល​តា​បាន​ចេញ​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​ មក​ពី​វិទ្យា​ស្ថាន​បា​ស្ទ័​រ ភាគច្រើន​អ្នក​ផ្ទុកមេរោគ​បំ​ម្លែ​ង​ថ្មី​ គឺជា​អាជីវករ​ដែល​កំពុង​សំរាក​ព្យាបាល ។ ក្រោយ​តេស្ត​បឋម​វិជ្ជមាន​កូ​វី​ដ​១៩​កន្លង​មក ទើប​អាជ្ញាធរ​សម្រេច​បន្ត​បិទ​ខ្ទប់​រយៈពេល​៧​ថ្ងៃ​បន្ថែម​ទៀត​។

នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ​សមត្ថកិច្ច​រួម​និងក្រុម​គ្រូពេទ្យ​ជំនាញ​ បាន​ចុះ​ព័ទ្ធ​ខ្សែ​នៅ​គ្រា​ដែល​ក្រុម​អាជីវករ​មួយ​ចំនួន​ កំពុងប្រមូលផ្តុំ​លក់​បន្លែ​ ត្រី ​សាច់​​ចល័ត ដោយនាំធ្វើតេស្ត​សំណាក​វិភាគរ​កកូ​វី​ដ​១៩ និង​បន្ត​ចុះ​ណែនាំ​ដល់​អាជីវករ​ប្រមូលផ្តុំ​ដទៃ​ឱ្យ​ផ្អាក​លក់​ជា​បណ្តោះ​អាសន្ន និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀង​ៗ​ខ្លួន​ក្រោយ​ធ្វើតេស្ត​រួច ​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៣ ​សីហា ​២០២១​ ខេត្តស្ទឹងត្រែង​មាន​អ្នក​ផ្ទុកមេរោគ​បំ​ម្លែ​ង​ថ្មី​ប្រភេទ​ដែល​តា សរុប​ចំនួន២៨​ នាក់ ស្រី​១៦​នាក់​។​ ក្នុង​ចំណោម​អ្នក​ផ្ទុកមេរោគ​បំ​ម្លែ​ង​ថ្មី​នេះ​ ក៏បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២​នាល់​ផង​ដែរ​ ។ ដោយសារ​កត្តា​ព្រួយបារម្ភ​ពី​កា​រវិ​វត្ត​រហ័ស​នៃ​មេរោគ​បំ​ម្លែ​ង​ថ្មី​នេះ ទើប​រដ្ឋបាល​ខេត្ត​បាន​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​លើ​ក្រុង​ទាំ​ងមូល​ និងបិទ​ច្រកឆ្លងកាត់​ស្ទើ​ទាំង​អស់ពី​ស្រុក​មួយ​ទៅ​កាន់​ក្រុង ស្រុក ផ្សេង​ទៀត​ ៕

អត្ថបទសរសេរ ដោយ