ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័​ន្ឋ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ទទួល​បាន​ជំនួយសម្ភារ​ហ្វឹកហាត់​ពី​សហ​ព័​ន្ឋ​អាស៊ី

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្ភារ​សម្រាប់​ហ្វឹកហាត់​កីឡាវាយកូនឃ្លីលើតុ​ដែល​ជា​ជំនួយ​របស់​សហ​ព័​ន្ឋ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី​ត្រូវ​បាន​

​រាជធានី​ភ្នំពេញ​ ៖ សម្ភារ​សម្រាប់​ហ្វឹកហាត់​កីឡាវាយកូនឃ្លីលើតុ​ដែល​ជា​ជំនួយ​របស់​សហ​ព័​ន្ឋ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស៊ុន សុទ្ធា​រិ​ទ្ធ​ អគ្គលេខាធិការ​សហ​ព័​ន្ឋ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ដែល​បាន​​ឱ្យ​ដឹង​​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ សីហា​ ឆ្នាំ​២០២១​។

អគ្គលេខាធិការ​រូប​នេះ​​បាន​ឱ្យ​ដឹង​​ថា​ សម្ភារ​កីឡាវាយកូនឃ្លីលើតុ​នេះ​មាន​៩​មុខ ដែល​មាន​តម្លៃ​សរុប​ជាង​៥០០០​ដុល្លារ​អាម​រិ​ក ប៉ុន្តែ​តម្លៃ​នេះ​ជា​តម្លៃ​បញ្ចុះ​ពិសេស​តែ​ម្តង​។ តាម​រយៈ​ការ​ទទួល​បាន​នូវ​សម្ភារ​ហ្វឹកហាត់​ថ្មី​ៗ​បន្ថែម​នេះ ត្រូវ​បាន​លោក ស៊ុន សុទ្ធា​រិ​ទ្ធ ជឿជាក់​ថា ក្រុម​កីឡាករ កីឡាការិនី ដែល​គ្រោង​នឹង​ចូលរួម​ហ្វឹកហាត់​បិទ​ខ្ទប់ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​នឹង​ទទួល​បាន​នូវ​ឧបករណ៍​ហ្វឹកហាត់​គ្រប់គ្រាន់ ដើម្បី​សម្រួច​បច្ចេកទេស​ឆ្ពោះទៅ​ប្រកួតប្រជែង​ស៊ី​ហ្គេ​ម ២​លើក​ចំពោះ​មុខ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។

សម្ភារ​កីឡាវាយកូនឃ្លីលើតុ​នេះ​នឹង​ប្រើប្រាស់​សម្រាប់​ការ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ កីឡាការិនី​ឈុត​ធំ និង​ឈុត​ថ្នាល ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​បិទ​ខ្ទប់ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។ ក្រៅពី​ការ​ហ្វឹកហាត់​នៅ​ក្នុងស្រុក ក្រុម​ជម្រើសជាតិ​វាយ​កូន​ឃ្លី​លើ​តុ​មួយ​ចំនួន​ទៀត​ក៏​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ខែកញ្ញា ឬ​ខែតុលា ឆ្នាំ​២០២១​ផង​ដែរ ជាមួយនឹង​១១​ប្រភេទ​កីឡា​ផ្សេង​ទៀត ដែល​មាន​ចំនួន​សរុប ១៣៥​នាក់​។ នេះ​ជា​ផែនការ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ចិន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន ក្រៅពី​ជំនួយ​ឥត​សំណង​លើ​ការ​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ហ្វឹកហាត់​ត្រៀម​របស់​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ នៅ​ក្នុង​ចំណោម​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត ដែល​ត្រូវ​ហ្វឹកហាត់​បិទ​ខ្ទប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​បរិបទ​កូ​វី​ដ​-១៩​នេះ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រ​ទស​វៀតណាម នា​ខែមេសា​-​ឧសភា ឆ្នាំ​២០២២ ក៏​ដូច​ជា​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ