ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលចាញ់ប្រៀបលុយបាតថៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធ្លាក់ថ្លៃបន្តិចបើធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធ្លាក់ថ្លៃបន្តិចបើធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ បាតថៃ ទិញចូលរហូតដល់ ១២៣ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១២២ រៀលប៉ុណ្ណោះ ប៉ុន្តែសម្រាប់តម្លៃលក់ចេញនៅដដែល គឺ ១ បាតថៃ ស្មើនឹង ១២៤ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងទៀតដែលមានដូចជា ៖ ១ ដុល្លារអាមេរិក ស្មើនឹង          ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨៩ រៀល លក់ចេញ ៤៨៣៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៣៩ រៀល លក់ចេញ២៩៦៨ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៦ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៨ រៀល លក់ចេញ ៣៧៥៥ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៩ រៀល លក់ចេញ ៣៥២ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល ស្រប់ពេលដែល ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ