នៅឆ្នាំ២០១៧ គ្រូពេទ្យវះកាត់ប្រព័ន្ធណឺរ៉ូនខួរក្បាលជនជាតិអីុតាលីឈ្មោះ Sergio Canavero ប៉ុនប៉ងបង្កើតការវះកាត់ប្តូរក្បាលមនុស្សដំបូងគេក្នុងទំព័រប្រវត្តិសាស្ត្រសុខាភិបាល ។ ឆន្ទៈនេះកើតឡើងក្រោយពេលលោក Canavero បានពិសោធការវះកាត់ជាមួយសត្វ និងមនុស្សស្លាប់ ។ កាលពីឆ្នាំ២០១៥ លោក Canaveroបានប្រកាសគម្រោងវះកាត់ទៅលើអ្នកជំងឺរបស់លោករយៈពេលពីរឆ្នាំ ។ គោលបំណងរបស់លោកមានលក្ខណៈប្លែក និងពិបាកនឹងសម្រេចបាននៅលើកដំបូង ប៉ុន្តែគាត់ទទួលបានភាពជឿជាក់មួយចំនួនមកវិញនៅឆ្នាំបន្ទាប់ ។ អ្នកស្រាវជ្រាវក្នុងប្រទេសចិន បានផ្ស៊ាំក្បាលស្វាទៅលើរាងកាយថ្មីយ៉ាងល្អប្រសើរ ដោយពុំមានអាការអ្វីប្លែកទេ ។
ដោយឡែក អ្នកជំងឺរបស់លោក Canavero ឈ្មោះ Valery Spiridonov វ័យ៣០ឆ្នាំ ជាជនជាតិរុស្ស៊ី ដែលក្នុងខ្លួនរបស់គេមានជំងឺស្វិតសាច់ដុំឆ្អឹងខ្នង (Werdnig-Hoffman) ប្រភេទជំងឺធ្ងន់បំផុត ហើយលោកមានសុខភាពខ្សោយដែលជាអ្នកស្ម័គ្រចិត្តផ្តល់ក្បាលរបស់លោកទៅឱ្យការពិសោធដំបូងក្នុងការស្រាវជ្រាវរបស់គ្រូពេទ្យ Canavero ។ នៅពេលលោក Canavero ប្រកាសគំនិតដ៏អស្ចារ្យនៃការវះកាត់ប្តូរក្បាលដំបូងគេក្នុងលោកនេះ មិនទាន់មានប្រតិកម្មតបតជាអវិជ្ជមានទេ តែក្រោយមកលោកត្រូវបានអ្នកជំនាញផ្សេងទៀតរិះគន់ពីមូលដ្ឋាននៃក្រមសីលធម៌វះកាត់ ។
នីតិវិធីរួមបញ្ចូលទាំងការធ្វើឱ្យក្បាលត្រជាក់ និងដងខ្លួនរហូតដល់សីតុណ្ហភាព -១៥អង្សាសេ វានឹងធ្វើឱ្យកោសិកាអាចរស់បានដោយគ្មានអុកស៊ីហ្សែនដែលមានសារសំខាន់សម្រាប់ការចៀសវាងការបំផ្លាញប្រព័ន្ធសរសៃប្រសាទ។ នៅពេលដែលជាលិកាស្ថិតនៅជុំវិញក ត្រូវបានកាត់សរសៃឈាមធំត្រូវបានភ្ជាប់ដោយប្រើប្រាស់បំពង់ តូចៗ មុនពេលខួរឆ្អឹងមនុស្សម្នាក់បានកាត់ផ្តាច់ចេញ ហើយក្បាលនោះត្រូវបានបញ្ចូលទៅកាន់រាងកាយថ្មី ។
វិធីសាស្ត្រវះកាត់ថ្មីនេះរួមបញ្ចូលទាំងការភ្ជាប់ជាមួយគ្នាសរសៃឈាម និងតំណជាលិការផងដែរ ។ ស្ថិតក្នុងដំណើរការនេះនឹងត្រូវប្រើប្រាស់សមាសធាតុផ្លាស្ទិកទន់សម្រាប់រក្សាខួរឆ្អឹងឱ្យនៅស្រស់ និងបង្កើតសរសៃប្រសាទឡើងវិញតាមវិធីចាក់ថ្នាំក្នុងរយៈពេលពីពីរទៅបីម៉ោងឯណោះ ដើម្បីឱ្យកោសិកាពីរផ្សេងគ្នាស្ថិតក្នុងដំណើរតែមួយ ។ ទាំងក្រុមអ្នកស្រាវជ្រាវចិន និងលោក Canavero នឹងសហការគ្នាដើម្បីបើកទំព័រប្រវត្តិសាស្ត្រនៃការវះកាត់ប្តូរក្បាលនៅឆ្នាំ២០១៧៕
ចែករំលែកព័តមាននេះ