ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមកន្ធាយប្រឈមខាតធ្ងន់ដោយសារធ្លាក់ថ្លៃតាមរបស់នាំចូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ ឈ្មោះ ហេង ម៉ារីណេ នៅវិហារសួគ៌បានឲ្យដឹងថា បច្ចុប្បន្ននេះរបរចិញ្ចឹមកន្ធាយរបស់លោកកំពុងខាតដោយសារការប្រកួតប្រជែងជាមួយគន្ធាយនាំចូលខ្លំាងពេក ។ លោកឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ ឈ្មោះ ហេង ម៉ារីណេ នៅវិហារសួគ៌បានឲ្យដឹងថា បច្ចុប្បន្ននេះរបរចិញ្ចឹមកន្ធាយរបស់លោកកំពុងខាតដោយសារការប្រកួតប្រជែងជាមួយគន្ធាយនាំចូលខ្លំាងពេក ។ លោកឱ្យដឹងថា កាលពីមុនតម្លៃកន្ធាយមួយគីឡូក្រាមតម្លៃ ១៤ ដុល្លារឯណោះ តែក្រោយមកដោយសារតែមានការនាំចូលពីប្រទេសជិតខាង តម្លៃកន្ធាយបានធ្លាក់ចុះបន្តិចម្ដងៗ  ។ លោកថា ៖«ពីមុនតម្លៃ ១៤ ដុល្លារយើងលក់ ១៣ គេលក់ ១២ ពេលយើងលក់ ១១ គេលក់ ១០ យើងលក់ ៩ គេលក់ ៨ ហើយមកដល់ពេលនេះ កន្ធាយយើងមានតម្លៃត្រឹមតែ ៦ ដុល្លារអាមេរិកដែលជាតម្លៃមួយខាតដើម តែបើមិនចាប់វាដល់អាយុកាលហើយ មិនអាចទុកយូរទៀត» ។

ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខាងលើ គាត់ចិញ្ចឹមកន្ធាយដោយខ្លួនឯងផង និងទទួលទិញពីកសិករចិញ្ចឹមក្នុងតំបន់ផង ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារទូទាំងប្រទេស ។ លោកថា មុននឹងកសិករចាប់ផ្ដើមចិញ្ចឹម ជាទូទៅបានចុះកុងត្រាជាមួយលោកក្នុងការទទួលទិញក្នុងតម្លៃមួយ សមរម្យតាមការចរចា ប៉ុន្តែដល់ពេលប្រមូលផលស្រាប់តែកន្ធាយពីខាងក្រៅហូរចូលមក ធ្វើឱ្យតម្លៃកន្ធាយទាបជាងតម្លៃដែលបានចរចាជាមួយកសិករ ធ្វើឲ្យលោក កំពុងតែប្រឈមនឹងបញ្ហានេះជាខ្លំាង ។ 

ក្រសួងកសិកម្ម ឲ្យដឹងថា ក្នុងរយៈពេលជិត ៨ ខែដើមឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានផលវារីវប្បកម្មសរុបចំនួន ១៥១.៤៥៧ តោន និងផលិតផលកូនវារីវប្បកម្មគ្រប់ប្រភេទចំនួនជាង ២៣៨,៧៥ លានកូនបន្ថែមទៀត ក្នុងនោះមានកន្ធាយផងដែរ ប៉ុន្តែវារីវប្បករកំពុងប្រឈមនឹងបញ្ហាទីផ្សារមិនអាចលក់ចេញបាន ពីព្រោះតែវិបត្តិកូវីដ ១ឭ៩ និងការប្រកួតប្រជែងជាមួយវារីវប្បកម្មនៃប្រទេសជិតខាងបាន ។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះសកម្មភាពវារីវប្បកម្មមានការវិវត្ តនិងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វារីវប្បករក្នុងការធ្វើវារីវប្បកម្មខ្នាតតូច មធ្យម និងខ្នាតធំដែលធ្វើឱ្យទិន្នផលវារីវប្បកម្មមានការកើនឡើងជាលំដាប់ ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ជំងឺកូវីដ ១៩ ដែលបណ្តាលឲ្យកម្មវិធីជួបជុំនានា និងភោជនីយដ្ឋានមួយចំនួនបានត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះគួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងជាមួយការនាំចូលត្រីពីប្រទេសជិតខាងបាន ជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងបញ្ហាទីផ្សារនេះ ។ 

សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយនៅវិហាសួគ៌ បានសំណូមពរដល់រដ្ឋាភិបាលទប់ស្កាត់ការនាំចូលទំនិញពីខាងក្រៅប្រទេសដើម្បីជួយដល់កសិករក្នុងស្រុក បើពុំនោះផលិតផលក្នុងស្រុកកាន់តែខ្សត់ហើយជំនួសដោយផលិតផលនាំចូលពីខាងក្រៅប្រទេសទោះបីកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងវិស័យកសិកម្មនេះក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ