ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យសារភាពថា៖ កាំភ្លើងម៉ាក​Glock​19 ​បាន​​ទិញ​តាម​​អន​​ឡាញ

2 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ​៖ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួនធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​មាន​អាវុធ​ខ្លី​ចំនួន​០១​ដើម ម៉ាក​Glock 19 ដែល​ខ្លួន​បាន​ទិញ​តាម​អន​ឡាញ កាលពី​០២​ខែ​មុន និង​បាន​បាញ់​លេង​អស់​ចំនួន​០៣​គ្រាប់​ពិតប្រាកដ​មែន​។…

​ខេត្តក្រចេះ ​៖ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួនធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​មាន​អាវុធ​ខ្លី​ចំនួន​០១​ដើម ម៉ាក​Glock 19 ដែល​ខ្លួន​បាន​ទិញ​តាម​អន​ឡាញ កាលពី​០២​ខែ​មុន និង​បាន​បាញ់​លេង​អស់​ចំនួន​០៣​គ្រាប់​ពិតប្រាកដ​មែន​។

សូមបញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រោយ​ពី​រក​ឃើញ​ពាក់​ព័ន្ធ​ករណី​ការ​កាន់កាប់​ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ខុសច្បាប់ ​។

អធិកា​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​ចុះ​បង្ក្រាប​ករណី​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ចំណុច​សណ្ឋាគារ​មួយ​កន្លែង​ឈ្មោះ​ផា​ច់ ខៀវ ក្នុង​បន្ទប់​២០៥ ស្ថិត​នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ផៃ ផល្លា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ព​ន្ឋ​នាគារ​ចំនួន​០២​លើក​រួច​មក​ហើយ ពាក់​ព​ន្ឋ័​ករណី​ជួញដូរ​គ្រឿងញៀន​កន្លង​មក ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្នុង​ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ចាប់​យក​សម្ភារ​វត្ថុ​តាង​រួម​មាន​៖ អាវុធ​ខ្លី​០១​ដើម ម៉ាក​Glock19 ផលិត​នៅ​USA លេខ AEHX173 ពណ៌​ខ្មៅ មាន​គ្រប់​ចំនួន​១២​គ្រាប់​, លុយ​ខ្មែរ​ចំនួន​១១​លាន​រៀល​, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​, កាបូប​ស្តាយ​ចំហៀង​ចំនួន​០១ និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​សូ​និ​ច ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០២០ គ្មាន​ផ្លា​ក​លេខ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​ឃាត់ខ្លួនជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង
បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ