ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាបនដ្ឋានសម្រាប់​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ សង់​រួច​ភ្លាម បាន​បូជា​​ស.ព៣នាក់​លើក​ដំបូង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ទីប​ច្ឆា​សម្រាប់​បូជាស.ព​អ្នក​ស្លា.ប់​ដោយសារ​ជំងឺកូវីដ​១៩​ បាន​សាងសង់​រួច​ហើយ​​កាលពី​ថ្ងៃ​ទី 22 ខែសីហា​ ឆ្នាំ

ខេត្តកំពង់ឆ្នាំង​ ៖ ​ឈាបនដ្ឋាន​សម្រាប់​បូជាស.ព​អ្នក​ស្លា.ប់​ដោយសារ​ជំងឺកូវីដ​១៩​ បាន​សាងសង់​រួច​ហើយ​​កាលពី​ថ្ងៃ​ទី 22 ខែសីហា​ ឆ្នាំ 2021 កន្លងទៅ​នេះ ដោយ​សាងសង់​នៅ​ទីតាំង​ដាច់​ស្រយាល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ស្រុក​រលាប្អៀរ​​កាលពី​​ថ្ងៃ​ទី 22 ខែសីហា​ កន្លងទៅនេះ​។​

​នៅពេល​​ឈាបនដ្ឋាន​នេះ​បានសាងសងរួចរាល់​ហើយ​ភ្លាម ​បាន​ទទួល​ស.ព​អ្នក​ស្លា.ប់​ដោយ​ជម្ងឺ​កូ​វីដ​19 ចំនួន​3​នាក់​យកមក​​ទៅ​បូជា នៅ​ថ្ងៃ​ទី 22 សីហា​នេះ​ ភ្លាមៗផង​​ដែរ​។

តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ថា​ ស.ព​អ្នក​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូ​វី​ដ១៩ ចំនួន​៣​នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បញ្ជូន​តាម​រថយន្ត​របស់​មន្ទីរពេទ្យ​យក​ទៅ​បូជា​តាម​លក្ខណៈ​បច្ចេកទេស​នៅ​​ឈាបនដ្ឋាន​សុវត្ថិភាព​ដែល​ទើប​សាងសង់​ហើយ​ខាងលើ​នោះ​ផង​ដែរ​។

ដោយឡែក​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី 22 ខែសីហា​នេះ​ដែរ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​បន្ត​រក​ឃើញ​អ្នក​ឆ្លង covid-19 តាម​រយៈ​ធ្វើ​តេស​រហ័ស​នៅ​ថ្ងៃ​ទី 21 ខែសីហា​ ចំនួន​25​នាក់​ ក្នុង​នោះ​ស្រី 14​នាក់ ដែល​ជា​អាជីវករ កសិករ កម្មករ និង​អ្នកនេសាទ ។​ដោយឡែក អ្នក​ទទួលមរណភាព​ចំនួន 3 នាក់ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​22 ខែសីហា នេះដែរ​ ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​កូ​វីត​សរុប​ចំនួន​2626​នាក់ (ស្រី1622​នាក់) ។ អ្នកជា​សះស្បើយ​ថ្មី​ចំនួន​13​នាក់​ (ស្រី6នាក់) ។ អ្នកជា​សះស្បើយ​សរុប​ចំនួន​2120​នាក់​ (ស្រី1327នាក់) អ្នក​ស្លា.ប់​ថ្មី​ចំនួន​3​នាក់​ និង​អ្នក​ស្លា.ប់​សរុប​ចំនួន​74នាក់​។ ចំណែក​អ្នកជំងឺ​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​មាន​ចំនួន​433នាក់​ (ស្រី251នាក់​)។

រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ ឬ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​19 ទាំង25​នាក់ ដែល​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​21 ខែសីហា ក្នុង​រយៈពេល​14​ថ្ងៃមុន សូម​មក​ពិនិត្យ​សំណាក​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច មន្ទីរពេទ្យ​បង្អែក​បរិបូណ៌ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត បំផុត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 ។ សូម​សាធារណជនត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ (៣​ការពារ​៣​កុំ )​ដើម្បី​ខ្លួន​យើង​គ្រួសារ​យើង​និង​សង្គម​ជាតិ​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ