ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កំពុង​សែន​ក្បាលទឹក ​លុះអ្នកជិតខាងស្រែក​ផ្អើ.ល​ឆោឡោ ទើប​ដឹង​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​ផ្អើល​រត់​ប្រសាច​ចេញ​មក​មើល​ពេញ​ដងផ្លូវ ដោយ​សារ​តែ​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​ផ្អើល​រត់​ប្រសាច​ចេញ​មក​មើល​ពេញ​ដងផ្លូវ ដោយ​សារ​តែ​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្នុង​បន្ទប់​ផ្ទះ​ឈើ​មួយ​កន្លែង ​ខណៈ​ពេល​ដែល​មនុស្ស​ម្នា​កំពុង​នាំ​គ្នា​អុជ​ធូប​សែន​ក្បាលទឹក នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ចិន​។

ហេតុ​ការ​ណ៌​​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​២២ ​សីហា នៅផ្ទះ​លក់​អី​​វ៉ា​ន់​ចាប់ហួយ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ​។

​ម្ចាស់ផ្ទះ​​រងគ្រោះ​ខាងលើ​ឈ្មោះ ឈុ​ន វ​ណ្ណី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ហើយ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ជា​ប្រភេទ​ផ្ទះ​ឈើ​ខាងលើ ​ថ្មក្រោម​មាន​ទំហំ​៩​ម៉ែត្រ​គុណនឹង​៩​ម៉ែត្រ​។

លោក អាត អ៊​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​) បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​កើតឡើង មិនមែន​ដោយសារ​តែ​ម្ចាស់ផ្ទះ​អុជ​ទាន​ធូប​សែន​ក្បាលទឹក​នោះ​ទេ គឺ​ដោយសារ​តែ​​ទុស្សេ​ខ្សែភ្លើង​នៅ​បង្គោល​ភ្លើង ដែល​នៅ​ជាប់​ជ​ញ្ចាំ​ង​ផ្ទះ​តែ​ម្តង ។ ពេល​ទុស្សេ​ភ្លាម ខ្សែភ្លើង​បាន​ដាច់​ធ្លាក់​ចូល​ទៅ​ក្នុង​បន្ទប់ដេក​ដែល​នៅ​​ផ្ទះ​ជាន់​ខាងលើ ហើយ​ចុង​ខ្សែ​ភ្លើង​បាន​ធ្លាក់​ចំ​លើ​ពូក ទើប​ឆេះ​​បង្ក​ជា​អគ្គី​ភ័យតែម្តង ​។ ​ពេល​ឆេះ​ភ្លាម​ៗ ម្ចាស់ផ្ទះ​មិន​បានដឹង​នោះទេ ព្រោះ​រវល់​រៀបចំ​សែន​ក្បាលទឹក​នៅ​​ផ្ទះ​ជាន់​​ខាងក្រោម រហូត​ទាល់តែ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង ហើយ​អ្នក​ជិតខាង​ឃើញ​ស្រែក​ឆោឡោ​ឡើង ទើប​ម្ចាស់ផ្ទះ​ដឹង ហើយ​ស្រែក​រក​សមត្ថកិច្ច​អោយ​ជួយ​តែ​ម្តង​។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​) បាន​បញ្ជាក់​ថា នេះ​ចាត់​ទុក​ថា​ជា​សំណាង​ណាស់ ព្រោះ​ទីតាំង​ឆេះ​គឺ​នៅ​ក្បែ​ប៉ុស្តិ៍ប៉ូលិស ​និង​ក្បែ​​ររថយន្ត់​ពន្លត់អគ្គិភ័យ​ លុះនៅពេល​ផ្អើល​ឆោឡោ​ភ្លាម សមត្ថកិច្ច​ក៏​បាន​យក​រថយន្តពន្លត់អគ្គិភ័យ​​ចេញ​មក​បាញ់​ពន្លត់​ភ្លាមៗ ដោយ​បាញ់​ទឹក​អស់​១​​គ្រឿង​ ទើប​ភ្លើង​ក៏​បាន​រលត់​ទៅវិញ​ជា​ស្ថាពរ បើសិនជា​​​រថយន្តពន្លត់អគ្គិភ័យ​​នៅ​ឆ្ងាយ​វិញ មិនដឹង​ឆេះ​រាលដាល​អស់​​ផ្ទះ​ប៉ុន្មាន​ខ្នង​ទេ ព្រោះ​តំបន់​នេះ​សុទ្ធតែ​ជា​ផ្ទះល្វែង ដែលនៅ​​ជាប់​ៗ​គ្នា​រាប់រយ​​ខ្នង​​ឯណោះ​។

តាម​ការ​បញ្ជាក់​របស់​ម្ចាស់ផ្ទះ​​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា ក្នុងហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​​ខាងលើ​នេះ​បាន​បណ្តាល​អោយ​ខូចខាត​អស់​គ្រែ​ឈើ​១ ពូក​១ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ដែល​សរុប​ជា​ទឹកប្រាក់​អស់​ប្រាណ​ជាង​១​ពាន់​ដុល្លារ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ