ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! រិ​ន សា​រ័​ត្ន​ ​សងសឹក​​អេ​លី​ត ភក្ដី​ មិនបាន​សម្រេចដដែល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ទីបំផុត​ កីឡាករ រិ​ន សា​រ័​ត្ន​ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​នៅ​តែ​មិន​អាច​សងសឹក​បាន​សម្រេច​ដដែល ធ្វើ​ឱ្យ​តំណែង​ម្ចាស់​លា​នខា​រ៉ា​បាវ​លើក​នេះ ធ្លាក់​ទៅ​លើ​កណ្ដាប់ដៃ​កីឡាករ​អេ​លី​ត ភក្ដី​…

រាជធានី​ភ្នំពេញ ​៖ ​ទីបំផុត​ កីឡាករ រិ​ន សា​រ័​ត្ន​ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​នៅ​តែ​មិន​អាច​សងសឹក​បាន​សម្រេច​ដដែល ធ្វើ​ឱ្យ​តំណែង​ម្ចាស់​លា​នខា​រ៉ា​បាវ​លើក​នេះ ធ្លាក់​ទៅ​លើ​កណ្ដាប់ដៃ​កីឡាករ​អេ​លី​ត ភក្ដី​ ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​ទាល់តែ​បាន បន្ទាប់​ពី​ឆ្ល​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥​ទឹក​ពេញ​នៅ​លើ​សង្វៀន​ស៊ី​អិន ​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​ ទី​២១ ​សីហា​។

ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះ ដូច​កាលពី​លើក​មុន​អ​ញ្ចឹ​ង គឺ​ចាញ់​ឈ្នះ​ដោយ​មិន​ឯកច្ឆ័ន្ទ ៣​ទល់​និង​២​ដដែល ​។ ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ផង​ដែរ​ចាប់ពី​ទឹក​ទី​១​រហូត​ទៅ រិ​ន សា​រ័​ត្ន ​ព្យាយាម​ប្ដូ​ស្នៀត​កែង​និង​ជង្គង់​បុក​ទៅ​លើ​អេ​លី​ត ភក្ដី​ យ៉ាង​សាហាវ​បំផុត គោលបំណង​របស់​គេ​គឺ​ចង់​ផ្ដួល​អេ​លី​ត ភក្ដី​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ហើយ​ក៏​ចង់​សងសឹក​ឱ្យ​បាន​ស​ម្រ​ច​ទៀត​ផង ។ ​ប៉ុន្តែ​អេ​លី​ត ភក្ដី​ មិន​បណ្ដោយ​ឱ្យ​រិ​ន សា​រ័​ត្ន​ ធ្វើ​អ្វី​មក​លើ​ខ្លួន​បាន​ដោយ​ងាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គេ​បាន​ប្រើ​ស្នៀត​ជើង​ទាត់​សំដៅ​កណ្ដៀតក្អម​និង​កញ្ចឹងក ឡើង​ចង់​លស់​ព្រលឹង​ម្ដង​ៗ​ទៅ​ហើយ​ ។ ​ម្យ៉ាងវិញទៀត​ចូល​ដល់​ទឹក​ទី​៣​និង​ទី​៤​កម្លាំង​ស៊ុ​ហ្វ​រិ​ន សា​រ័​ត្ន​ ក៏​រាង​ធ្លាក់​ចុះ​ខ្សោយ​បន្តិច​ទៅ​ហើយ​ដែរ​ ។​ ប៉ុន្តែ​សា​រ័​ត្ន​នៅ​តែ​មិន​ដក​ថា សម្រុក​ដើរ​ចូល​វាយ​ទៅ​លើ ភក្ដី​ ដូច​ខ្លា​ត្រូវ​របួស​។​

ទោះជា​យ៉ាងណា​ គូ​នេះ​ចាប់តាំងពី​ប្រកួត​ទឹក​ទី​១​ភ្លាម​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកបំណង​ឡើយ ដោយ​គេ​បាន​ប្រើប្រាស់​អស់ពី​សមត្ថភាព​បច្ចេកទេស​រៀង​ៗ​ខ្លួន ឡើង​កក្រើក​សង្វៀន​តែ​ម្ដង​។​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ ចប់​ការ​ប្រកួត​ទឹក​ទី​៥​កីឡាករ រិ​ន សា​រ័​ត្ន​ជួប​នូវ​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពី​គណៈកម្មការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​៣-២​។

ចំណែក​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​មួយគូ​ទៀត កីឡាករ​ធន់ ស៊ីវ​ហុង​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេរ​ភូមិន្ទ​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​ហ៊ី​ម គី​ម​រៀង​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ខកចិត្ត​មិន​ស្ទើ​ដែរ ក្រោយ​ពី​បាន​តស៊ូ​កណ្ដាប់ដៃ​គ្នា​អស់​រយៈពេល​៥​ទឹក​ពេញ​គឺ​លទ្ធផល​ចាញ់​ឈ្នះ​មិន​ឯកច្ឆ័ន្ទ​ដូច​គ្នា​។

​គូ​នេះ​គ្រាន់តែ​ស្នូ​ជួង​ទឹក​ទី​១​បន្លឺ​ឡើង​ភ្លាម ស្ទុះ​វាយ​សម្រុក​រកគ្នា​តែ​ម្ដង ព្រោះ​អី​មុន​ពេល​ប្រកួត​ម្នាក់​ៗ​សុទ្ធតែ​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា​។​ធន់ ស៊ីវ​ហុង​ដែល​ពូកែ​ប្រើ​ស្នៀត​ជើង​នោះ​បាន​ទាត់​ទៅ​លើ ហ៊ី​ម គី​ម​រៀង​មិន​បង្អង់​យូ​ឡើយ តែ​ក៏​ត្រូវ គី​ម​រៀង​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​ម៉ាត់​បក​សង​មក​វិញ​ភ្លាម​ៗ​ដែរ​ ។​

ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៤​តែ​ម្ដង​គេ​ទាំង​ពីរ​បាន​ប្ដូរ​ស្នៀត​ជើង​ទាត់​សំដៅ​កញ្ចឹងក ធ្វើ​ឱ្យ​ហ៊ី​ម គី​ម​រៀង ​ដួល​ទាំង​ជំ​ហ៊រ​ទៅ​លើ​តា​ពី​។​ប៉ុន្តែ​គី​ម​រៀង​ ហាក់បីដូចជា​ថមថយ​កម្លាំង​បន្តិច​នៅ​ចុង​ទឹក​ទី​៥ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​គណៈកម្មការ​ប្រកួត​ប្រកាស​លទ្ធផល​ឱ្យ​ធន់ ស៊ីវ​ហុង​ឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆ័ន្ទ​៤-១​។​ធ្វើ​ឱ្យ​ហ៊ី​ម គី​ម​រៀង​បាត់បង់​ឱកាស​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ទាំង​មិន​អស់ចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ