ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែងរក​ឃើញកូវីដបំប្លែងថ្មី១០​ករណីទៀត​លើ​អ្នក​កំពុង​ព្យាបាល

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​អ្នកជំងឺ​កំពុង​សំរាក​ព្យាបាល​កូ​វី​ដ​១៩ នៅ​មណ្ឌល​ព្យាបាល ត្រូវ​បាន​បង្ហាញ​លទ្ធផល​វិជ្ជមាន​កូវីដ​​​បំប្លែង​​ថ្មី​ ដែលតា

ខេត្តស្ទឹងត្រែង​ ៖ ​អ្នកជំងឺ​កំពុង​សំរាក​ព្យាបាល​កូ​វី​ដ​១៩ នៅ​មណ្ឌល​ព្យាបាល ត្រូវ​បាន​បង្ហាញ​លទ្ធផល​វិជ្ជមាន​កូវីដ​​​បំប្លែង​​ថ្មី​ ដែលតា (Delta)​ចំនួន​១០​នាក់​បន្ថែមទៀត​ សរុប​អ្នក​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​កើន​ដល់​ចំនួន​១៩​នាក់ ​ខណៈ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២​នាក់​។

លោក ម៉ែ​ន គុង នាយករង​រដ្ឋបាល​ខេត្ត និ​ង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ បាន​ឱ្យ​ដឹង​​ថា​ ​តាម​រយៈ​ការ​យក​សំណាក​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​អ្នក​ដែល​វិជ្ជមាន​នៅ​មណ្ឌល​ព្យាបាល ​បាន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​ថ្នាក់ជាតិ​ ដើម្បី​មន្ទីរពិសោធន៍​ថ្នាក់​ជាតិ​បញ្ជូន​បន្ត​ទៅ​វិទ្យាស្ថាន​ប៉ា​ស្ទ័​រ វិភាគ​រក​ប្រភេទ​មេរោគ​ ដែលតា (Delta)​ ជា​លទ្ធផល​អ្នក​ដែល​វិជ្ជមាន​កំពុង​ព្យាបាល គឺជា​លទ្ធផល​រកឃើញ​​វិជ្ជមាន​កូវីដ​បំប្លែង​ថ្មីដែលតា ​(Delta) ចំនួន​១០​នាក់​បន្ថែម​ ។ ​នេះ​បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ​២០២១​។

មក​ដល់​រសៀល​ថ្ងៃ​ទី​២១ សីហា នេះដែរ អ្នក​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ​បំ​លែង​ថ្មីដែលតា​ (Delta) នៅ​ក្នុង​ខេត្តស្ទឹងត្រែង សរុប១៩​នាក់ អ្នកជា​សះស្បើយ២នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន១៧​នាក់ នៅ​មណ្ឌល​ព្យាបាល​កម្រិត​២ ។

ទន្ទឹម​​នឹង​នេះ​ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ដែល​បាន​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១​នេះ ​អោយ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​នែ​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣៣​នាក់ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស Rapid Test ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នេះ​ចំនួន​៤​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ