ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ម្តាយ​ឱប​ស​.​ពកូន​ស្រី​ដើរ​ចុះឡើង​ៗ​ទាំង​ក្ដុកក្ដួល ក្រោយ​ជួប​គ្រោះ​អកុសល

2 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​កូនប្រុស​ស្រី​ចំនួន​ពីរ​នាក់ ចេញ​មក​ពី​លេង​ផ្ទះ​ឪពុក​ទាំង​មេឃ​រលឹម​ស្រិច​ៗ ក្នុង​គោលបំណង​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​នៅ​ម្តុំ​ផ្សារ​ចាស់ ខណៈ​ពេល​កំពុង​តែ​ធ្វើការ​នោះ​បុរស​ជា​ឪពុក​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​ធ្លាក់​កូនស្រី​អាយុ​ជិត​២​ឆ្នាំ​ចូល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​កូនប្រុស​ស្រី​ចំនួន​ពីរ​នាក់ ចេញ​មក​ពី​លេង​ផ្ទះ​ឪពុក​ទាំង​មេឃ​រលឹម​ស្រិច​ៗ ក្នុង​គោលបំណង​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​នៅ​ម្តុំ​ផ្សារ​ចាស់ ខណៈ​ពេល​កំពុង​តែ​ធ្វើការ​នោះ​បុរស​ជា​ឪពុក​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​ធ្លាក់​កូនស្រី​អាយុ​ជិត​២​ឆ្នាំ​ចូល​កង់​ក្រោយ​រថយន្ត​កុងតឺន័រ កិន​ធ្លាយ​ខួរ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ ទល់មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ ផ្លូវ​៣៧១ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ឪពុក​ខាងលើ​មានឈ្មោះ ឈ​ន សុ​ភ័​ក្រ អាយុ​២៩​ឆ្នាំ មុខរបរ​ជាងភ្លើង ជិះ​ម៉ូតូ​ដឹក​កូនប្រុស​ច្បង​ឈ្មោះ សេរី ជេ​ស្តា ភេទ​ប្រុស អាយុ​៤​ឆ្នាំ និង​កូនស្រី​ពៅ​ដែល​ស្លា​.​ប់​មានឈ្មោះ សេរី មរតក អាយុ​១​ឆ្នាំ​១១​ខែ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៨ សង្កាត់​ផ្សា​ចាស់ ខណ្ឌដូនពេញ ។

បើ​តាម​សម្តី​បុរស​ជា​ឪពុក​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់​ឪពុក​និង​កូនស្រី​ប្រុស​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HR 7820 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​អោយ​កូនស្រី​អាយុ​ជិត​២​ឆ្នាំ​អង្គុយ​ខាង​មុខ និង​កូនប្រុស​អាយុ​៤​ឆ្នាំ​អង្គុយ​ខាងក្រោយ ។

បុរស​ជា​ឪពុក​ខាងលើ​បន្ត​ថា លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ទាំង​មេឃ​រលឹម​ស្រិច​ៗ ក៏​បាន​ប៉ះ​ដៃចង្កូត​ជាមួយនឹង​រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ តែ​ម៉ូតូ​មិន​បាន​ដួល​នោះ​ទេ គ្រាន់តែ​ចាប់​ហ្វ្រាំង​ក្រ​វី​ចង្កូត​ម៉ូតូ ។ ហើយ​ពេល​នោះ​រូប​គាត់​ជា​ឪពុក​បាន​យកដៃ​មក​ចាប់​កូនប្រុស​ដែល​អង្គុយ​ខាងក្រោយ ព្រោះ​ខ្លាច​ធ្លាក់ តែ​មិនដឹង​ថា កូនស្រី​ដែល​អង្គុយ​នៅ​ខាង​មុខ​ធ្លាក់​ចូល​កង់​ក្រោយ​រថយន្ត​កុងតឺន័រ​នោះ​ទេ បណ្តាល​ឱ្យ​កិន​ធ្លាយ​ខួរ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ​តែ​ម្ដង ហើយ​រថយន្ត​បង្ក​នោះ​ក៏​បាន​បើក​បន្តដំណើរ​ទៅ​មុខ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ផង​ដែរ បន្ទាប់​ពី​រថយន្ត​បើក​រត់​បាត់​ហើយ គេ​ឃើញ​បុរស​ជា​ឪពុក​បាន​ឱប​ស​.​ពកូន​ស្រី​តូច​ទ្រហោយំ ។ ហើយ​គ្រានោះ ក៏​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​យក​ថង់​ប្លា​ស្ទិ​ក​ខ្មៅ​មួយ​អោយ​ច្រក​កូន និង​កើប​ខួរ​កូន​ទុក​ក្នុង​ថង់ មើលទៅ​គួរ​ឲ្យ​សង្វេគ​បំផុត ។ លុះ​បន្តិច​ក្រោយមក ក៏​មាន​សាច់ញាតិ ក៏​ដូច​ជា​ស្ត្រី​ជា​ប្រពន្ធ​មក​ដល់ ហើយ​ឃើញ​សភាព​កូនស្រី​ដែល​ស្លា​.​ប់​បែប​នេះ រឹតតែ​យំសោក​ឱប​ស​.​ពកូន​ស្រី​ដើរ​ចុះឡើង​ៗ ទាំង​អារម្មណ៍​ក្ដុកក្ដួល​សោកស្ដាយ​បំផុត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​ធ្វើការ​សួរនាំ រួច​ហើយ​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​ស​.​ព​អោយទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​ជីតា​នៅ​ម្តុំ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕